ចេង ខេង៖ ក្រុមហ៊ុនដីធ្លីគ្មានអាជ្ញាបណ្ណកាន់តែច្រើន ហេតុផលកម្ពុជាមិនទាន់មានច្បាប់ដីធ្លី

0
1341

នៅកម្ពុជាយើងមានក្រុមហ៊ុនរកស៊ីផ្នែកអចលនទ្រព្យជាច្រើន នៅមិនទាន់មានអជ្ញាប័ណ្ណនៅឡើយ ដែលវាអាចប៉ះពាល់ដល់ ក្រុមហ៊ុនមានអជ្ញាបណ្ណ័ ហើយក្រុមហ៊ុនទាំងនោះ នឹងជះឥទ្ធពលខ្លាំង​ដល់​សង្គម ព្រមទាំងបង្កើតភាពអនាធិបតេយ្យក្នុងវិស័យអចលនទ្រព្យ ដែល​ធ្វើឱ្យវិស័យនេះមានភាព​ច្របូក​ច្របល់។

ឧកញ៉ាចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុ​កម្ពុជា​(CVEA) និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា CPL បានមានប្រសាសន៍ថា ការកើតមានឡើងនូវក្រុមហ៊ុនគ្មានអជ្ញាប័ណ្ណ ព្រោះដោយសារ ប្រទេសកម្ពុជាយើង មិនទាន់មាន​ការតាក់តែងច្បាប់កំណត់ពីការរកស៊ីដីធ្លី ដូចបណ្ដាប្រទេសលើពិភពលោក ។

លោកបន្ថែមថា ប៉ុន្ដែនៅថ្ងៃខាងមុខ CVEA នឹងបើកវគ្គបណ្ដុះបណ្ដាលមួយ ដើម្បីជំរុញ​អ្នករកស៊ី​ដីធ្លី​ឲ្យ​មានអាជ្ញាប័ណ្ណទទួលស្គាល់ ដោយក្រសួងត្រឹមត្រូវ ហើយអាចទទួលយក​ប្រាក់កម្រៃជើង​សារបាន​ដោយ​​ស្របច្បាប់។ដូច្នេះមានតែអ្នកដែលចូលវគ្គបណ្ដុះបណ្ដាលនេះ ទើបមានអាជ្ញាប័ណ្ណ និងចំណេះ​ជំនាញពិត ប្រាកដទើបអាចទទួលយកប្រាក់កម្រៃជើងសារបាន។


ដោយឡែក លោក គីម ហ៊ាង បានលើកឡើងផងដែរថា ក្នុងនាមប្រធានសមាគម លោកមិនអាច​លុប​បំបាត់​ភាពអនាធិបតេយ្យ ក្នុងការរកស៊ីដីធ្លីនោះទេ តែសមាគមអាច​ចូលរួមកាត់​បន្ថយតាមរយៈ​ការបង្កើត​ច្បាប់ ដោយអ្នករកស៊ីដីធ្លីទាំងអស់ត្រូវមានអាជ្ញាប័ណ្ណ។ ពោលគឺសមាគមមិនអាច លុបបំបាត់ការរកស៊ីដីធ្លី ដែលគ្មានអាជ្ញាប័ណ្ណនោះទេ គឺមានតែច្បាប់ប៉ុណ្ណោះ។

លោកស្រី ចាន់ សុជាតា ជាប្រធានការិយាល័យ​គ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅ​ដ្ឋាននៃអគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា គ្រប់អ្នកអភិវឌ្ឍន៍​ទាំង​អស់​​ត្រូវតែមានអាជ្ញារប័ណ្ណពីក្រសូួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណែកអ្នក​ទិញវិញគួរ​ពិចារណា​ឲ្យបាន​ម៉ត់​ចត់មុនពេលទិញលំនៅដ្ឋានមួយ។សូមគិតនៅក្នុងចិត្ត​ជានិច្ចថា​តើគម្រោងមានអាជ្ញារប័ណ្ណត្រឹមត្រូវដែរឬទេ ដើម្បីការពារផលប្រយោជន៍ របស់ខ្លួនផ្ទាល់ និងមិនចំណាយលុយចោលឥតប្រយោជន៍។

LEAVE A REPLY

Please enter your comment!
Please enter your name here