ផ្សារទំនើបលំដាប់អន្តរជាតិ បើកសម្ពោធដាក់ជាផ្លូវការនៅក្រុងភ្នំពេញថ្ងៃនេះ

0
8822

នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៨នេះ ផ្សារទំនើបលំដាប់អន្តរជាតិ១ បានបើកសម្ពោធដំណើរការជាផ្លូវការនៅក្រុងភ្នំពេញ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនកាន់តែកើនឡើងនៅក្រុងភ្នំពេញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា។

ក្នុងឱកាសនោះ លោក ឈិន ចិពីង នាយកប្រតិបត្តិក្រុមហ៊ុន Prince Super Market បានលើកឡើងថា ផ្សារទំនើបព្រីនស៍ សូភើម៉ាឃីត (ខេមបូឌា) នឹងក្លាយទៅជាទីតាំងសម្រាប់ចែកចាយ និងផ្គត់ ផ្គង់ទំនិញសំខាន់ៗ ដល់ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ខណៈកម្រិតជីវភាពរបស់ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមានភាពល្អប្រសើរ។

លោកបានបញ្ជាក់ថា ផ្សារទំនើបនេះ មានប្រមូល ផ្តុំទៅដោយផលិតផលប្រកបដោយគុណភាព និងតម្លៃសមរម្យ ហើយប្រកាន់ភ្ជាប់នូវគោល ការណ៍រួមចំនួន៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ និងភាពស្រស់នៃទំនិញ សម្រាប់ ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម អាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេស ការបញ្ចុះតម្លៃពិសេសៗក្នុងរយៈពេល១ខែដំបូងនេះ។


លោកបន្ថែមថា ផ្សារទំនើបទីមួយ របស់ព្រីនស៍ សូភើម៉ាឃីត រំពឹងយ៉ាងមុតមំាថា នឹងផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ នៃការ ដើរទិញទំនិញ ដោយមានគុណភាព សន្សំប្រាក់ និងផ្តល់ការរស់នៅល្អរបស់អតិថជន។ គួរបញ្ជាក់ថា ផ្សារទំនើបព្រីនស៍ សូភើម៉ាឃីត គឺស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅជាន់ទី ៣ នៃអគារមជ្ឈមណ្ឌលខុនដូរ Prince Plaza ដែលមានកម្ពស់ ៣៧ ជាន់៕

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here