តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគ្រោងសាងសង់ផ្ទះតម្លៃទាបប្រមាណ៣ពាន់ខ្នងសម្រាប់កម្មករ

0
2572

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ឬហៅថា UNDPកំពុងគាំទ្រគម្រោងអភិវឌ្ឍលំនៅដ្ឋាន តម្លៃសមរម្យរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលគ្រោងនឹងសាងសង់ផ្ទះប្រមាណ ៣ ១៣៦ខ្នង លើផ្ទៃដីជាង ៧ហិកតា សម្រាប់ផ្គត់ផ្គង់ដល់បុគ្គលិកប្រាក់ចំណូលទាបនៅក្នុង និងជិតតំបន់សេដ្ឋកិច្ចពិសេស។

មានទីតាំង នៅជាយក្រុង តាមបណ្តោយផ្លូវជាតិលេខ ៤ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​មានផ្ទៃដីសរុបប្រមាណ ៣៥៧ហិកតា មានរោងចក្រជាង៨០ មានកម្មករចំនួន១៧,០០០នាក់ដែលភាគច្រើនពួកគេជាកម្មកររោងចក្រ។នេះបើយោងតាម real estate.com.kh។

អ្នកនាង Michelle Zhao អ្នកគ្រប់គ្រងជាន់ខ្ពស់របស់គម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបាននិយាយថាបច្ចុប្បន្នមានគម្រោងលំនៅដ្ឋានជាច្រើនកំពុងដំណើរការសាងសង់នៅរាជធានីភ្នំពេញ ប៉ុន្តែមានតែគម្រោងមួយចំនួនប៉ុណ្ណោះ ដែលវិនិយោគផ្តោតសំខាន់លើប្រជាជនមាន ប្រាក់ចំណូលទាបទៅមធ្យម។


អ្នកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទាំងអស់គឺជាអតិថិជនអាទិភាពខណៈដែលប្រជាជនមានចំណូលទាបទៃទៀតដែលមិនមែនជាកម្មករធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏អាចទិញពីគម្រោងនេះដែរ។ គម្រោងលំនៅដ្ឋាននេះនឹងមានតម្លៃទាបហើយនឹងផ្តល់ឱ្យពួកគេនូវលក្ខខណ្ឌរស់នៅយ៉ាងសមរម្យ។

យោងតាមការស្រាវជ្រាវរបស់គម្រោងបានរកឃើញថា៧៦​​ភាគរយនៃកម្មករមានប្រាក់ចំណូលច្រើនជាង២០០ដុល្លារហើយជាង២០ភាគរយ មានប្រាក់ចំណូលច្រើនជាង៣០០ដុល្លារក្នុងមួយខែ។ ”

យូនីតនីមួយៗនឹងមានទំហំ៣៦ម៉ែត្រការ៉េ​ហើយនឹងត្រូវលក់ក្នុងតម្លៃចាប់ពី១៧,០០០ដុល្លារក្នុងមួយយូនីត។ ក្រៅពីលំនៅដ្ឋានគម្រោងក៏នឹងមានជាហាងលក់ទំនិញ ហាងកាហ្វេ សួនច្បារ និងមានសេវាកម្មផ្សេងទៀត សម្រាប់បំពេញឲ្យការរស់នៅកាន់តែ​មានភាពងាយស្រួល។

ការគាំទ្ររបស់UNDPចំពោះគម្រោងលំនៅដ្ឋានគឺជាផ្នែកមួយដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់តំបន់សេដ្ឋកិច្ចពិសេសនេះ និងតំបន់សេដ្ឋកិច្ចពិសេសដទៃទៀតនៅក្នុងប្រទេស ឲ្យមាននិរន្តភាពក្នុងរយៈពេលវែង។

ក្រៅពី UNDP រដ្ឋាភិបាលកម្ពុជាក៏កំពុងជួយគាំទ្រដល់គម្រោងលំនៅដ្ឋានតម្លៃសមរម្យផងដែរតាមរយៈការលើកទឹកចិត្តចំពោះការវិនិយោគរួមមាន៖ ការលើការអនុគ្រោះពន្ធសាងសង់ និងផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា៖ ប្រព័ន្ធផ្លូវ ទឹក និងភ្លើងជាដើម។​

គួរជម្រាបផងដែរថា សម្រាប់ផែនការសាងសង់គម្រោងលំនៅដ្ឋានរបស់ PPSEZ ត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here