របស់៤យ៉ាងដែលមហាសេដ្ឋីលក់ស្បែកជើងមាន ពេលគាត់ចាប់ផ្តើមចេញរកស៊ី

0
3840

មហាសេដ្ឋី Phil Knight ជាស្ថាបនិកយីហោស្បែកជើងម៉ាកល្បីNike  ដែលកំពុងមានវត្តមានយីហោ​របស់​ខ្លួននៅកម្ពុជាផងដែរនោះ បានបង្ហើបតាក់ទិចរបស់លោក ដែលធ្លាប់បានអនុវត្តន៍​កន្លងមកមាន​ប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យរយៈពេលវែងទៀតផង។

មហាសេដ្ឋីមានទ្រព្យ៣០ ពាន់លានដុល្លារអាមេរិករូបនេះ បានបង្ហើបប្រាប់គេឯងថា ចំណុចទី១ដំបូងគេ​ដែលធ្វើ​ឲ្យគាត់ជោគជ័យ គឹដឹងថាខ្លួនឯង ចូលចិត្តអ្វីសិន? ចង់បានអ្វីសិន? ហើយសួរទៀតថា តើអ្នកផ្សេង​គេ​ត្រូវការដូចអ្វីដែលយើងត្រូវការដែរ ឬក៏អត់។

ជាក់ស្តែង Knight គាត់ចូលចិត្តរត់ហាត់ប្រាណណាស់ ប៉ុន្តែបញ្ហាដែលគាត់ជួបពេលដែលចង់ចេញ​ទៅហាត់ប្រាណម្តងៗនោះគឺ ស្បែកជើង។ មិនអស់ចិត្តពីរឿងនេះ គាត់​ក៏បានសាកសួរអ្នកផ្សេងទៀត ដែលចូលចិត្ត​ហាត់ប្រាណតាមរបៀបដូចគាត់ ទើបដឹងថា មិនមែនតែ​គាត់ម្នាក់ឯង​ទេ​ដែលជួបបញ្ហានេះ​អ្នកផ្សេងជួប​បញ្ហា​ក៏ដូចគ្នាដែរ ម្លោះហើយគាត់ក៏ចាប់ផ្តើមចេញធ្វើ​ជំនួញស្បែក​ជើងរហូតក្លាយជា​សេដ្ឋីលក់ស្បែកជើង។


ចំណុចទី២ ជាចំណុចរួមចំណែកជួយអោយសហគ្រិនអាមេរិករូបនេះកាន់តែជោគជ័យខ្លាំង នោះគឺការ​ចេះ​​មើលមនុស្ស ដែលទេពកោសល្យមួយនេះ បានបង្កើតឱកាសអោយគាត់រកបានមនុស្សមាន​សមត្ថ​ភាព​ពិតៗ ដែលសាកសមជាមួយនឹងការងារ ដែលជួយឲ្យ Nike នៅតែខ្លាំង តាំងពីពេល​ចាប់ផ្តើម​រហូតមកទល់នឹងបច្ចុប្បន្ន។

រីឯចំណុចទី៣ គឹការជឿជាក់ទាំងស្រុងលើក្តីស្រមៃរបស់ខ្លួនឯង ទើបអាចធ្វើ​អោយសហគ្រិន​អាមេរិករូប​នេះ​សាងក្តីស្រមៃរបស់ខ្លួន រហូតក្លាយជា​ជោគជ័យ​ធំធេងមួយ នោះគឺស្បែកជើងម៉ាក Nike ខណៈពេល ​ដែលអ្នកប្រើកីឡាស្បែកជើងពេលនោះ គេនិយមតែ Adidas សឹងតែងប់ទៅហើយ ប៉ុន្តែ Knight គាត់ជឿជាក់​លើក្តីស្រមៃរបស់ខ្លួនឯងជាង ទើបគាត់ស៊ូជាមួយ Nike ហើយធ្វើឲ្យយីហោ មួយនេះ លក់ដាច់ខ្លាំង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។

ចំណែកចំណុចទី៤ មហាសេដ្ឋីដែលគេប្រសិទ្ធនាមឲ្យថា ជាសហគ្រិនសំបូរ​ទៅដោយ​គំនិតឆ្កួតៗនោះ បានលើកឡើងថា ចង់លក់ដាច់ កុំប្រញាប់បង្ខំគេអោយទិញ អ្នកត្រូវធ្វើអោយ​គេស្គាល់ផលិតផលអ្នកថាជាផលិតផលអ្វីសិន?​ មានប្រយោជន៍អ្វីខ្លះសិន? បើប្រៀបធៀបជាមួយ​ផលិតផលផ្សេងល្អជាងគេត្រង់ណាសិន? សឹមលក់តាមក្រោយ ព្រោះពេលគេទិញ​ទៅដោយការ​ពេញចិត្ត មិនមែនទិញដោយសារតែគ្មានជម្រើស លុះពេលមានជម្រើស គេមិនមកទិញផលិតផលរបស់អ្នកទៀតទេ។

Phil Knight “មិនបាច់អួតទេថា អ្នកឯងចេះធ្វើអ្វីខ្លះ មនុស្សពូកែគេមើលតែលទ្ធផលទេ

អត្ថបទដោយ ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here