កម្ពុជាមានតម្រូវការបន្លែរាប់ពាន់តោនក្នុងមួយថ្ងៃ ហេតុអ្វីបន្លែរកម្ពុជាមួយចំនួនបែជាលក់មិនចេញ

0
437

បើមើលពីស្ថានភាពទីផ្សារបន្លែនៅកម្ពុជាបច្ចុប្បន្ន កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដែលតម្រូវការបន្លែចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែកសិករមួយចំនួនបែរជារអ៊ូរថាបន្លែរមានហើយលក់មិនដាច់ ខណៈពេលដែលកម្ពុជានាំចូលបន្លែពីក្រៅប្រទេសជិតខាងប្រហែល ២០០លានតោនក្នុងមួយឆ្នាំៗ ។

នេះជាមូលហេតុចំបង ៤ ដែលធ្វើអោយបន្លែកម្ពុជាមួយចំនួនមិនមានទីផ្សារក្នុងការលក់៖

១.បច្ចេកទេសនៅមានកម្រិត


សព្វថ្ងៃនេះបច្ចេកទេសកសិករខ្មែរនៅមានកម្រិតនៅឡើយ ពោលគឺធ្វើកសិកម្មយថាផល ប្រើប្រាស់សារធាតុគីមីខ្វះបច្ចេកទេស កង្វះការរៀបចំប្រពន្ធធារាសាស្រ្ត ប្រើប្រាស់ពូជមិនល្អជាដើម ជាហេតុធ្វើអោយស្តង់ដារនៃការផលិតមិនស្រមស្របនិងតម្រូវការទីផ្សារ។ កាលណាបន្លែរការផលិតមិនស្របតាមតម្រូវការទីផ្សារនោះទេ ជាហេតុធ្វើអោយបន្លែលក់មិនដាច់។

២.លក្ខខណ្ឌទីផ្សារ

លោក ម៉េង សុខហោ ស្ថាបនិកផ្សារខ្មែ មានប្រសាសន៏ថា បន្លែកម្ពុជាមិនមែនលក់មិនដាច់នោះទេ គឺទីផ្សារបន្លែខ្មែរមានតម្រូវការខ្ពស់បំផុត តែអ្វីដែលជាបញ្ហាចោទគឺត្រង់ថា កសិករមិនដឹងថាកន្លែងណាជាទីផ្សារដ៏សំខាន់ក្នុងការលក់ផលិតផលរបស់គាត់ ពួកគាត់ខ្វះបច្ចេកទេសក្នុងការដាំដុះ មិនដឹងថាបន្លែណាដែលពួកកាត់គួរដាំដុះ ហើយម្យ៉ាងវិញទៀតពួកគាត់ដាំដុះខុសលក្ខខណ្ឌទីផ្សារ ឧទាហរណ៏ទីផ្សារត្រូវការបន្លែ ៥ មុខជារឿងរាល់ថ្ងៃ​​ តែអ្វីដែលកសិករផលិតគឺ មាន១ ថ្ងៃអត់ ១ថ្ងៃ ផ្គត់ផ្គង់មិនទាន់ទីផ្សារជាហេតុធ្វើអោយយើងពិបាកសហការជាមួយគាត់។

៣.ខ្វះភាពជាសហគ្រិន

កសិករត្រូវមានចិត្តជាសហគ្រិនក្នុងការស្វែករកទីផ្សារបន្លែរបស់ខ្លួន មានន័យថាចេះដាំទាល់តែចេះលក់ ។ កសិករមួយចំនួនធំដែលខ្វះភាពជាសហគ្រិនក្នុងការលក់ផលិតផលរបស់ខ្លួនហើយតែងតែមានប្រតិកម្មថាបន្លែលក់មិនដាច់ មិនមានទីផ្សារជាដើម។ កសិករត្រូវស្វែងរកប្រភពទីផ្សារ កន្លែងណាដែលជាដៃគូសម្រាប់ការលក់របស់ខ្លួន ហើយគួរធ្វើយ៉ាងម៉េចមានបន្លែលក់រាល់ថ្ងៃ ធ្វើម៉េចបន្លែមានគុណភាពហើយគិតទៀតថាធ្វើម៉េចដែលអាចបានប្រាក់ចំនេញយូរអង្វែងជាដើម ដែលជាផ្នត់គំនិតសហគ្រិនមួយអាចជួយអោយស្ថានភាពប្រសើរជាងមុន។

៤.បរិយាកាសទីផ្សារផលិតកម្ម

ទំនិញឡើងថ្លៃ ជីថ្លៃ ថ្នាំកសិកម្មឡើងថ្លៃ ជាហេតុធ្វើអោយថ្លៃដើមនៃការផលិតត្រូវការចំណាយខ្ពស់ ដូចនេះដើម្បីទទួលបានប្រាក់ចំនេញត្រូវបង្កើនតម្លៃក្នុងការលក់អោយថ្លៃ ពេលណាតម្លៃបន្លែរបស់អ្នកថ្លៃជាងបន្លែប្រទេសជិតខាង ពេលនោះប្រកដណាស់ថាបន្លែរលក់មិនដាច់។ ដំណោះស្រាយគឺ ត្រូវកាត់បន្ថយចំនាយថ្លៃដើម តាមរយៈការផលិតជីធម្មជាតិ ថ្នាំកសិកម្មធម្មជាតិដោយខ្លួនឯងក្នុងការប្រើប្រាស់ជំនួសអោយជីគីមីដែលមានតម្លៃថ្លៃ ហើយកាត់បន្ថយកាប្រើប្រាស់ជីគីមីលើសកម្រិត ថ្នាំកសិកម្មលើសកម្រិត ពេលនោះស្ថានការណ៏និងល្អប្រសើរជាងមុន។

អត្ថបទដោយ៖ នេន​ សុធី

 

LEAVE A REPLY

Please enter your comment!
Please enter your name here