មីយ៉ាន់ម៉ា ប្រកាសឲ្យក្រុមហ៊ុនទាំងអស់ចុះបញ្ជីពាណិជ្ជកម្មជាថ្មីតាមប្រព័ន្ធអនឡាញក្នុងរយៈពេល៦ខែ

0
2836

(មីយ៉ាន់ម៉ា)៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដាក់ចេញនូវគោលនយោបាយថ្មីកំណត់ការចុះបញ្ចីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញវិនិយោគ និងសហគ្រិនបរទេសមកបោះទុនក្នុងស្រុក។

គោលនយោបាយកំណែទម្រង់ថ្មីនេះ តម្រូវឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីទាំងអស់ ធ្វើការចុះឈ្មោះអាជីវកម្មរបស់ខ្លួនសាជាថ្មី ដែលមានរយៈពេលកំណត់ត្រឹមតែ៦ខែប៉ុណ្ណោះ ដោយរាប់ចាប់ពីថ្ងៃទី០១ ខែសីហា ខាងមុខនេះតទៅ។

គណៈកម្មការវិនិយោគមីយ៉ាន់ម៉ា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានទាញប្រាក់ចំណូលពីវិនិយោគិនបរទេសនៅអំឡុងឆ្នាំ២០១៧ និង២០១៨ បានប្រមាណ៥.៧ពាន់លានដុល្លារអាមេរិកឯណោះ។ ជាហេតុធ្វើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវធ្វើកំណែទម្រង់លើការចុះឈ្មោះក្រុមហ៊ុនតាមអនឡាញជំនួសវិញ ដើម្បីសម្រួលអ្នកវិនិយោគិន និងសហគ្រិនបរទេស។


គួរជម្រាបផងដែរថា វិនិយោគិនបរទេសដែលឈរនៅលើកំពូលតារាងរបស់មីយ៉ាន់ម៉ា គឺប្រទេសមហាអំណាចនៅអាស៊ីចិន តាមពីក្រោយដោយប្រទេសសិង្ហបុរី និងថៃ៕

 

អត្ថបទដោយ៖ Jimmy

Editor Business ASEAN

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here