លោក Michael Dell៖ អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ របស់ស្ថាបនិកក្រុមហ៊ុន Dell Technologies

0
1122

នៅលើខ្សែជីវិតដ៏វែងឆ្ងាយរបស់មនុស្សម្នាក់ៗ ត្រូវការការតស៊ូ ព្យាយាមដើម្បីសម្រេចគោលដៅ ជាមួយនឹងសមត្ថភាព ឬចំណេះជំនាញដែលយើងមាន។ ការប្រើប្រាស់ និងអភិវឌ្ឍនូវជំនាញដែលមានស្រាប់ វាពិតជាធ្វើឲ្យមនុស្សម្នាក់មានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ដោយសារតែគំនិតច្នៃប្រឌិតនៃការប្រើប្រាស់ជំនាញរបស់របស់ខ្លួនដើម្បីបង្កើត និងសម្រេក្តីស្រមៃទាំងអស់នេះហើយ ដែលធ្វើឲ្យបុគ្គលល្បីៗនៅលើពិភពលោក ឆាប់ទទួលបានភាពជោគជ័យ។

ស្ថាបនិក និងជានាយកប្រត្តិបត្តិនៃក្រុមហ៊ុន Dell Technologies លោក Michael Dell បានលើកឡើងពីដំណើរជីវិតរបស់លោក ចាប់តាំងពីលោកបង្កើតក្រុមហ៊ុនដំបូង ដែលវាជាការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចង់បង្ហាញឲ្យឃើញពី ការប្រើប្រាស់នូវចំណេះជំនាញដែលមានស្រាប់ ដើម្បីសម្រេចបាននូវភាពជោគជ័យមួយគួរជាទីមោទនៈ។


លោកត្រូវបានគេចាត់ទុក ជាកំពូលអ្នកមានក្នុងចំណោមអ្នកមានជាងគេទាំង៥០នាក់លើពិភពលោក ដែលមានទ្រព្យសម្បត្តិប្រហែល២១ពាន់លានដុល្លារ។

លោកមានប្រសាសន៍ថា៖ «តាំងពីក្មេងមក ខ្ញុំតែចាប់អារម្មណ៏ទៅលើគណិតវិទ្យា និងបច្ចេកវិទ្យា ដែលធ្វើឲ្យខ្ញុំមានជំនាញតាំងពីតូច រហូតមកដល់ថ្នាក់មហាវិទ្យាល័យ ខ្ញុំក៏បានប្រើប្រាស់ជំនាញរបស់ខ្ញុំដើម្បីសម្រេចនូវបំណងដែលខ្ញុំចង់បាន»។

នៅកំឡុងពេលដែលលោករៀនឆ្នាំទីមួយក្នុងថ្នាក់មហាវិទ្យាល័យ លោកមានគំនិតច្នៃប្រឌិតទិញយកម៉ាស៊ីនកំព្យូទ័រ ដើម្បីយកមកផ្សំគ្រឿងបន្ថែមក្នុងការបង្កើនសមត្ថភាព ហើយលក់ចេញទៅវិញ។

ដោយមើលឃើញពីសមត្ថភាពរបស់ខ្លួន លោកក៏រំពឹងថា សមត្ថភាពមួយនេះនឹងអាចក្លាយទៅជាអាជីវកម្មមួយដ៏ធំនៅថ្ងៃណាមួយមិនខាន។

លោក Michael Dell បានចាប់ផ្តើមក្រុមហ៊ុនដំបូងនៅក្នុងបន្ទប់ស្នាក់នៅក្នុងមហាវិទ្យាល័យជាមួយនឹងដើមទុនត្រឹមតែ ១០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។

ហេតុផលដែលកើតចេញពីការប្រើប្រាស់ និងអភិវឌ្ឍនូវជំនាញដែលមានស្រាប់ ដែលធ្វើឲ្យលោក ក្លាយជាស្ថាបនិក និងនាយកប្រតិបត្តនៃក្រុមហ៊ុនដ៏ធំមួយលំដាប់ពិភពលោកនេះបាន៕

អត្ថបទ៖ វ៉ាត វឌ្ឍនា

LEAVE A REPLY

Please enter your comment!
Please enter your name here