ឡាវ៖ រោងចក្រកែច្នៃឈើចំនួន ៣៣កន្លែងបានបិទទ្វា ដោយសារនៅ​ជិត​ព្រៃ​ឈើ​​អភិរក្ស

0
2400

ប្រទេសឡាវ៖ អាជ្ញាធរខេត្តវៀងចន្ទន៍ប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះថា មានរោងចក្រកែច្នៃឈើចំនួន ៣៣កន្លែងត្រូវបង្ខំចិត្តបិទទ្វា ដោយសារនៅជិតព្រៃ​ឈើ​អភិរក្ស និងមានបញ្ហាមួយចំនួនទៀត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន ASIA NEWS NETWORKS កាលពីថ្ងៃពុធមិ្សលមិញ។

ការចេញផ្សាយដដែលបញ្ជាក់ថា បញ្ហាធំដែលបណ្តាលឱ្យរោងចក្រទាំងនោះបិទទ្វាគឺ ដោយសារការកែច្នៃនៅឈើដែលខុសច្បាប់ ហើយនៅជិតព្រៃឈើដែលត្រូវបានរដ្ឋាភិបាលអភិរក្ស ជាពិសេសការក្លែងបន្លំអាជ្ញាប័ណ្ណជាជនជាតិឡាវ ប៉ុន្តែត្រូវបានរកឃើញជាជនបរទេស។ លើសពីនេះ មានរោងចក្រកែច្នៃផ្សេងទៀតបានបំពុលបរិស្ថានក្នុងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់សហគមន៍។

ស្របពេលជាមួយគ្នានេះ មានរោងចក្រកែច្នៃឈើចំនួន ១៤កន្លែងផ្សេងទៀតក៏ត្រូវបានអាជ្ញាធរខេត្តវៀងចន្ទន៍​តម្រូវឱ្យផ្លាស់ប្តូរទៅទីតាំងឱ្យបានសមស្របផងដែរ។ ទន្ទឹមនឹងនេះ រោងចក្រកែច្នៃចំនួន ៨៣កន្លែងផ្សេងទៀតត្រូវបានអាជ្ញាធនខេត្តកែលម្អប្រតិបត្តិការរបស់ពួកគេ ដើម្បីបំពេញតាមតម្រូវការស្តង់ដារចាំបាច់។ នេះបើតាមការបញ្ជាក់ដដែលរបស់សារព័ត៌មាន ASIA NEWS NETWORKS ៕


ប្រែសម្រួលដោយ៖ MENG SONGLY

LEAVE A REPLY

Please enter your comment!
Please enter your name here