ល្មើរ ដំណាំដែលប្រជាពលរដ្ឋខ្មែរនាំគ្នាសម្រុកដាំ ខណៈទីផ្សារឲ្យតម្លៃមិនក្រោម២០ដុល្លារ/គីឡូក្រាម

0
5980

ដំណាំល្មើរ ជាដំណាំធញ្ញជាតិថ្មីមួយប្រភេទ ដែលអាចប្រមូលផលបានច្រើន មានទីផ្សារខ្ពស់ និងអាច​កែច្នៃទុកបានយូរផងដែរ ខណៈដំណាំនេះ ទើបតែបាននាំចូលពីក្រៅស្រុក​មកធ្វើការ​ដាំដុះ​កម្ពុជានា​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ បច្ចុប្បន្នកសិករជាច្រើនបានសម្រុកដាំ និងលក់កូនល្មើ​សម្រាប់​ធ្វើ​ការដាំដុះ ព្រោះថ្ងៃអនាគត ពួកគាត់ចង់មានល្មើរ សម្រាប់ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារក្នុងស្រុក​ដោយខ្លួន​ឯង​។

លោក យិន ចិន ជាកសិករដាំល្មើរ និងលក់ពូជល្មើនៅខេត្តពោធិ៍សាត់បានប្រាប់ Business Cambodia​ថា ដំណាំល្មើរ ជាដំណាំ មួយប្រភេទដែល ប្លែក កម្រ និងជួយសុខភាព​យ៉ាងច្រើនដល់អ្នកញាំ លើសពី​នេះ​អាចធ្វើ ជាបង្អែម ទឹកផ្លែឈើ ឬធ្វើជាដំណាប់ផងដែរ ខណៈទីផ្សារក្នុងស្រុកបច្ចុប្បន្នតម្លៃមិនក្រោម ២០ដុល្លារក្នុងមួយគីឡូក្រាម អាស្រ័យលើប្រភេទល្មើរផ្សេងៗគ្នា។

កសិកររូបនេះបន្ថែមថា គេអាចញាំល្មើរស្រស់ក៏បាន អាចកែច្នៃជាស្ករ ឬធ្វើជាដំណាប់អាច​រក្សា​ទុក​បានយូរ សម្រាប់ផ្សំជាបង្អែម និងអាហារសម្រន់បានផងដែរ ខណៈល្មើជាដំណាំឆាប់អោយផល ពោល​ដាំត្រឹមតែ២ឆ្នាំកន្លះទៅ៣ឆ្នាំប៉ុណ្ណោះ។ គេអាចដាំបានទិន្នផលខ្ពស់អាស្រ័យ លើកត្តា៣សំខាន់ៗ​រួមមាន ការជ្រើសរើសពូជ បច្ចេកទេសដាំ និងការមើលថែទាំ ជាពិសេសមានប្រភពទឹកគ្រប់គ្រាន់។


លោក យិន ចិន នាំចូលពូជល្មើនេះមកពីប្រទេសថៃ ព្រោះថ្ងៃខាងមុខលោកចង់អោយកសិករខ្មែរ មានលទ្ធភាពផលិតផលល្មើនេះប្រើប្រាស់បានគ្រប់គ្រាន់ ខណៈពូជល្មើដែលគាត់​លក់មានតម្លៃ​ទាបសមរម្យ សមស្របជាមួយកម្រិតជីវភាពកសិករ ដែលបច្ចុប្បន្នគាត់លក់កូនល្មើរក្នុងតម្លៃ២​ម៉ឺនរៀល/ដើម។

ទាក់ទិននឹងដំណាំល្មើនេះ លោក គឹម ហួរ ជាពលករកូរ៉េក៏គ្រោងនឹងបើកកសិដ្ឋានលក់កូនល្មើពូជ ដើម្បីជួយកសិករកម្ពុជា ដាំដំណាំដែលមានទីផ្សារធំ និងអាចលក់បានក្នុងតម្លៃខ្ពស់។ ពូជល្មើរដែល​លោកគ្រោងនាំចូល​មកលក់រួមមានបាហ៊ីដេចលេចន័រ និងមេចជុល ជាកូនល្មើរពូជល្អនាំ​ចូលពីប្រទេស​ទុយណេស៊ីក្នុងតម្លៃលក់ចេញកូនរុក្ខជាតិអាចនឹងលក់ក្នុងចន្លោះពី៣.៥ដុល្លារ ដល់៥ដុល្លារ ក្នុង​មួយដើម។

សម្រាប់កសិករដែលទិញកូនរុក្ខជាតិពីកសិដ្ឋានលោក នឹងទទួលបានការណែនាំពី​បច្ចេកទេស​ក្នុង​ការ​ដាំដុះ និងថែរទាំថែមទៀត។ ជាងនេះទៅទៀត កសិដ្ឋានក៏មានក្រុមការងារជួយដល់​អតិថិជនដែលបាន​ទិញកូន​រុក្ខជាតិពីកសិដ្ឋានក្នុងការផ្សាំទាល់តែរស់ទើបយកលុយ ប្រសិនបើងាប់នឹងប្រគល់លុយ​ជូនវិញ​គ្រប់ចំនួន។

គួរជម្រាបផងដែរថា លោកអ្នកអាចទាក់ទងកម៉្មង់ទិញបានតាមលេខទូរស័ព្ទ ០៩៦ ២៤ ៥៧ ១៦៨ / ០១១ ៩៩៥ ៦២៨ / ០៨៨ ៩០២ ៣៣ ២២ ឫទៅកាន់កសិដ្ឋានដោយផ្ទាល់ដែលមានអាស័យដ្ឋាន ភូមិថ្មិ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

និងលោកយិន ចិនលោកអ្នកអាចទាក់ទងទិញពូជល្មើ និងរៀនពីវិធីសាស្រ្តដាំបានតាមទូរស័ព្ទលេខ ០៧៧ ៥២៦ ៨២៦ / ០៩៦ ៤៧ ៩៩ ១៦៨ ដែលមានទីតាំងស្ថិតនៅស្រុកបាកានខេត្តពោធិ៍សាត់៕

អត្ថបទដោយ ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here