៦ តិចនិចខ្លីៗថែទាំម៉ូតូរបស់អ្នកដោយខ្លួនឯងនៅរដូវភ្លៀងធ្លាក់

0
766

ខណៈប៉ុន្មានថ្ងៃនេះ ប្រទេសកម្ពុជាយើងមានភ្លៀងធ្លាក់មិនដាច់ស្ទើគ្រប់កន្លែង ដែលជាហេតុធ្វើឲ្យអ្នកដែលមានម៉ូតូ នាំគ្នារអ៊ូរទាំពីការថែទាំយាន្ដជំនិះរបស់ខ្លួនជាខ្លាំង ។

ថ្ងៃនេះយើងសូមនាំអ្នកទៅមើលពីតិចនិចមួយចំនួន ពីការថែរក្សាម៉ូតូរបស់អ្នកដោយខ្លួនឯង ជៀសវាងការចំណាយលុយជាងច្រើន ។

១. លាងសម្អាតបន្ទាប់ពីប្រើរួច


រដូវភ្លៀងធ្លាក់ច្រើនបែបនេះមានកត្តាច្រើនធ្វើឲ្យម៉ូតូរបស់យើងស្ទក់ជាខ្លាំង ព្រោះប្រព័ន្ធភ្លើង នឹងតួម៉ាស៊ីនដំណើរការរបស់ម៉ូតូត្រូវបានសើមដោយទឹកគ្រប់ប្រភេទ ដូច្នេះហើយពេលដែលជិះកាត់ទឹក ប៉ះត្រូវម៉ាស៊ីនច្រើននោះសូមអ្នកប្រញាប់ធ្វើការលាងសម្អាតជាបន្ទាប់ ព្រោះក្នុងទឹកភាពច្រើន មានរស់ជាតិជូរ នឹង កំណកគ្រប់ប្រភេទ ដែលជាហានិភ័យដល់ម៉ូតូរបស់យើង ។

២. ឧស្សាហ៍ផ្លាស់ប្ដូរប្រេងម៉ាស៊ីន

សម្រាប់ខែនេះ វាជារដូវភ្លៀង អញ្ចឹងម៉ូតូរបស់អ្នកក៏ប្រឈមទៅនឹងបញ្ហាច្រើនដែរ ជាពិសេសគឺការជិះកាត់ទឹកនេះតែម្ដង ។

ប្រសិនបើអ្នកជិះកាត់ទឹករាល់ថ្ងៃនោះ សូមអ្នកមេត្តាដូរប្រេងម៉ាស៊ីនម៉ូតូចេញផង ព្រោះពេលដែលម៉ូតូជិះកាត់ទឹកនោះ ម៉ាស៊ីនម៉ូតូរបស់អ្នកត្រូវបានប៉ះជាមួយទឹក ហើយពេលខ្លះអាចជ្រាបដល់ម៉ាស៊ីនខាងក្នុង នឹងបណ្ដាលឲ្យរលត់ម៉ូតូក៏ថាបាន តែលោកអ្នកត្រូវចាំថា ពេលដែលម៉ូតូរលត់ក្នុងទឹកសូមមេត្តាកុំបញ្ជេះព្រោះអាចធ្វើឲ្យម៉ាស៊ីនខំប្រឹងដំណើរ ដែលជាហេតុធ្វើឲ្យខូចកាន់តែច្រើន ។

ម្យ៉ាងវិញទៀត អ្នកគួរតែសួរនាំពីការដូរប្រេងម៉ាស៊ីនពីសាខាម៉ូតូនៅជិតអ្នកដើម្បីទទួលបាន ការព្រឹក្សាពីការផ្លាស់ប្ដូរប្រេងម៉ាស៊ីន ឬ សេវាផ្សេងទៀត ដែលប្រសើជាជាងទិញយកមកដូរដោយខ្លួនឯង នឹងធ្វើឲ្យម៉ាស៊ីនម៉ូតូឆាប់ស្ទក់ទៀតនោះ ។

៣. ជៀសវាងការចាក់សាំងខុស

សាំងគឺរឿងសំខាន់បំផុត បើសិនអ្នកចាក់សាំងដបតាមតូប ហើយធ្វើឲ្យម៉ូតូរត់មិនស្រួលនោះ វាកាន់តែធ្វើឲ្យអ្នកត្រូវចំណាយពេលកាន់តែច្រើនហើយ ដូច្នេះនៅរដូវនេះសូមេត្តាកុំចាក់សាំងដបអី ប្រសិនបើមានហ្គាសរ៉ាសសាំងនៅជិតនោះ ព្រោះពេលខ្លះសាំងដបក៏មិនប្រាដកថា គ្រប់លីត ឬ សុទ្ធនោះដែរ ព្រោះមានករណីច្រើនហើយ ដែលមានម៉ូតូឈ្លក់សាំងដោយសារមានលាយទឹក ជាពិសេសខែនេះទៀត ស្រួលមិនស្រួល មានទឹកចូលពេលចាក់សាំងទៀត កាន់តែយ៉ាប់ទៀតហើយ ។

៤. ពិនិត្យគ្រឿងក្រោមទាំងអស់

គ្រឿងក្រោមរបស់ម៉ូតូមិនសូវមានច្រើនដូចរថយន្ដ ឬ ដល់ថ្នាក់មិនអាចមើលខ្លួនឯងបាននោះទេ ព្រោះម៉ូតូងាយជាងរថយន្ដច្រើន ងាយស្រួលមើល ។

សម្រាប់ម៉ូតូអ្នកអាចមើលដោយខ្លួនឯងបានដូចជា ចង្វាក់ម៉ូតូ សូមឧស្សាហ៍ពិនិត្យព្រោះបើអ្នកជិះកាត់ទឹករាល់ថ្ងៃវានឹងបណ្ដាលឲ្យ ចង្វាក់ម៉ូតូធូរ ឬ អស់ប្រេងជាដើម ។

ជាពិសេស ពិនិត្យមើលប៊ូស្ស៊ី ថាមានបញ្ហា ឬ អត់ពេលទឹកចូល នឹងធ្វើការដូចចេញ ប្រសិនបើអ្នកជិះវាយូរមកហើយ ។

៥. ឧស្សាហ៍ចូលកន្លែងថែទាំ

សម្រាប់ចំណុចនេះ អ្នកមិនត្រូវការចំណាយលុយនោះទេ ព្រោះគ្រប់ហាងម៉ូតូដែលអ្នកទិញ គឺមានសេវាកម្មត្រួតពិនិត្យដោយឥតគិតថ្លៃ ទៅសេវាកម្មតិចតួច ដូចជាតខ្សែអំពូលភ្លើងម៉ូតូ សម្អាតសម្បុកអ៊ែរ ជុសជុលប្រព័ន្ធភ្លើងស្ដុបពេលដាច់ខ្សែរ ត្រួតពិនិត្យគីឡូខ្យល់ ឬ ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតពីអ្នកជំនាញ ដើម្បីថែរក្សាយាន្ដជំនិះរបស់អ្នកឲ្យនៅថ្មី នឹងជិះបានយូរ ។

ប្រសិនបើអ្នកនៅតាមស្រុកស្រែចំការវិញ សូមលាងសម្អាតបន្ទាប់ពីជិះប្រឡាក់ដី ឬ ចូលទឹក ជាច្រើនលើកហើយនោះ ដូចនេះទើបធ្វើឲ្យវានៅរក្សាម៉ាស៊ីនបានល្អ ហើយព្យាយាមរកកន្លែងជុសជុលម៉ូតូ ឲ្យគេត្រួតពិនិត្យម៉ាស៊ីន ត្រួតពិនិត្យប្រេងម៉ាស៊ីន ឬ គ្រឿងម៉ាស៊ីនផ្សេងៗ អោយបានមួយអាទិត្យម្ដង កាន់តែល្អ ។

៦. ចំណុចគួរចងចាំ

រាល់ពេលដែលអ្នកដូរប្រេងម៉ាស៊ីនចាប់ពី ៣ ដងឡើងទៅ សូមដោះសម្បុកអ៊ែរ មកផ្លុមខ្យល់សម្អាតដីចេញផង ព្រោះវាក៏ជាចំណុចសំខាន់មួយដែរ ។

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here