ក្រុមហ៊ុនចំនួន២ នឹងបោះទុនវិនិយោគជាង១.៣ពាន់លាន$ លើវិស័យអគ្គិសនីនៅកម្ពុជា

0
3738

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន២ បោះទុនវិនិយោគជាង ១៣០០លានដុល្លារអាមេរិក លើវិស័យអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ដែលទើបនឹងត្រូវបានអនុម័តឱ្យដំណើរការ ដោយព្រឹទ្ឋសភាកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅនេះ។

សេចក្តីប្រកាសដដែលបង្ហាញថា ក្រុមហ៊ុនចំនួន២ ដែលត្រូវបានអនុម័តឱ្យដំណើរការ ដើម្បីទាញយកថាមពលអគ្គិសនី​មកប្រើប្រាស់រួមមាន៖ ក្រុមហ៊ុន ស្នេថេក ខូអិលធីឌី វិនិយោគលើរោងចក្រអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ស្ថិតនៅក្នុងតំបន់ត្មាតពង ឃុំដំណាក់វាំង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ លើផ្ទៃដីប្រមាណ ៨០ហិកតា តាមបណ្តោយផ្លូវជាតិលេខ៥១ ដែលមានអនុភាពដំឡើង ៦០មេហ្គាវ៉ាត់អាចផ្តល់បរិមាណចំនួន ៩៦លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ក្រោមទុនវិនិយោគចំនួនជាង ៥៨លានដុល្លារ និងគ្រោងដាក់ឱ្យដំណើ​រការនៅចុងឆ្នាំ២០១៩ ខាងមុខនេះ។

ចំណែកឯក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែនគ្រុប វិនិយោគទៅលើអគ្គិសនីឃ្យូងថ្ម ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគចំនួន ១២៩០,៥៤លានដុល្លារ ដែលមានអនុភាពដំឡើង ៧០០មេហ្កាវ៉ាត់ និងបរិមាណថាម​ពលបញ្ចេញឲ្យបណ្តាញជាតិ ៥២១២.២០លានគីឡូវ៉ាតម៉ោងក្នុងមួយឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី (Supper Critical ) រួមជាមួយបច្ចេកវិទ្យាធ្យូងថ្មស្អាត (Clean Coal Technology ) ដែលនាំយកនូវផលិតផល និងសម្ភារៈ មកពីបណ្តាប្រទេសនៅអឺរ៉ុបខាងលិច អាមេរិក ជប៉ុន ដោយធានបានប្រសិទ្ធិភាព ស្ថិរភាព និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត ហើយគ្រោងដាក់ឲ្យដំណើរការមាស៊ីនទី១ នៅខែធ្នូ ឆ្នាំ២០២៣ និងម៉ាស៊ីនទី២ នៅខែធ្នូ ឆ្នាំ ២០២៤ ៕


អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here