ក្រុមហ៊ុនបរទេសស្នើកម្ពុជា លើគម្រោងអភិវឌ្ឍន៍តំបន់សៀមប៉ាងខាងលិច ខេត្តស្ទឹងត្រែងឡើងវិញ

0
1810

កាលពីចុងខែមីនា ឆ្នាំ២០១៨នេះ លោកនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ាហ្ស៊ីង ហ្វីនិក ត្រូវបានអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារពីសំណាក់​ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពីការស្នើសុំកិច្ចសហការពីក្រសួងបរិស្ថានលើការកសាងឡើងវិញ ឬអភិវឌ្ឍន៍នៅតំបន់សៀមប៉ាងខាងលិច ខេត្តស្ទឹងត្រែង នៅក្រសួងបរិស្ថានកម្ពុជា។

លោក ចូណាថាន់ អ៊ីមស៍ នាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ាហ្ស៊ីង ហ្វីនិក ខូ អិលធីឌី បានចូលជួប និងពិភាក្សាផ្តោតសំខាន់លើការកសាងឡើងវិញនូវតំបន់សៀមប៉ាងខាងលិចក្នុងខេត្តស្ទឹងត្រែង។ ហើយក្នុងនោះ លោកក៏បានស្នើសុំកិច្ចសហការពីក្រសួងបរិស្ថាប័ន លើការកសាងឡើងវិញ នៅតំបន់ធម្មជាតិសៀមប៉ាងខាងលិចទាំងបច្ចេកទេស និងមតិយោបល់ផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ចំពោះគំនិតថែរក្សា និងចង់បង្កើតតំបន់ធម្មជាតិឡើងវិញនេះ ដែលនឹងបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចនៅមូលដ្ឋានផ្ទាល់ក្នុងទិសដៅពង្រឹងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋ។


បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យក្រុមហ៊ុនចំណាយពេលវេលាសិក្សាឱ្យបានច្បាស់លាស់ ដើម្បីធានាការអភិវឌ្ឍន៍បែកទេសចរណ៍ធម្មជាតិ។

សូមបញ្ជាក់ថា នៅពេលគម្រោងអភិវឌ្ឍន៍នេះ បានបញ្ចប់ ច្បាស់ណាស់ថា តំបន់មួយនេះ និងក្លាយជាតំបន់ធម្មជាតិស្រស់ត្រកាល អាចមានសមត្ថភាពកាន់តែខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសនិងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ អភិវឌ្ឍន៍តំបន់ធម្មជាតិមិនខាន៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here