WOW! អាវុធថ្មីរបស់OPPO ពិតជាអស្ចារ្យ

0
443

OPPO Find X ដែលបានធ្វើការសម្ភោធនាថ្ងៃទី១៩មិថុនា នៅទីក្រុងប៉ារីសគឺម៉ូដែលទូរស័ព្ទ​ដែល​ប្រកប​ដោយបច្ចេកវិទ្យានិងការរចនាឈានមុខគេ។

បើនិយាយអំពីកំរិតលាតនៃអេក្រង់ យើងដឹងហើយថា ក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើនបាន​ធ្វើការសិក្សា​និង​​ស្វែងរការឌីហ្សាញដើម្បីធ្វើឲ្យទូស័ព្ទរបស់ខ្លួនមានផ្ទៃអេក្រង់លាតធំជាងគេ។ ក្នុងនោះ​ក្រុម​ហ៊ុនApple បានបញ្ចេញម៉ូដែលiPhone Xដែលមានអេក្រង់លាតមុនគេ ប៉ុន្តែវាជាអេក្រង់​ក្បាលឆក​ដែលទុកកន្លែងសម្រាប់កាមេរ៉ា ហើយមានការលើកឡើងជាច្រើនថា ការរចនាក្បាលឆក​បែបនេះគឺមិន​ស្អាត​នោះទេ។

ចំណែកឯក្រុមហ៊ុនSamsung ក៏បានបានធ្វើការប្រើប្រាស់រចនាបទ​អេក្រងកោងគែម​សងខាងដើម្បី​ឲ្យទូរស័ព្ទទាំងមូលមានអេក្រង់ធំ តែវានៅតែមិនអាចសម្រេចបានព្រោះ​នៅតែមានកន្លែងដាក់​កាមេរ៉ា​និងគែមខាងក្រោមធំ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនOPPO បានបង្ហាញពីភាពខ្លាំងរបស់​ខ្លួននៅ​លើ​ម៉ូដែល​សំខាន់ប្រចាំឆ្នាំរបស់ខ្លួននោះគឺ OPPO Find X ។


OPPO Find X ធ្វើបានយ៉ាងល្អជាងគេ ក្នុងការរចនាអេក្រង់លាតពេញផ្ទៃស្ទើតែគ្មានគែមតែម្តង ដែលវាមានវិមាត្រ 19.5:9 និងកំរិតលាតនៃអេក្រង់ធំជាងគេរហូតដល់93.8% ដោយវាបាន​ធ្វើឲ្យផ្ទៃគែមខាងក្រោមនៃទូរស័ព្ទនៅសល់តូចជាងគេបំផុតដែលមានកម្រាស់ត្រឹមតែ3.4mmប៉ុណ្ណោះ ដែលនេះអាចជាដំណោះស្រាយទៅលើអេក្រង់លាត ហើយអាចនឹងមានក្រុមហ៊ុន​ផ្សេងទៀតយកលំនាំតាមនាពេលខាងមុន។

ចំពោះការឌីហ្សាញរបស់OPPO Find Xវិញត្រូវបានឲ្យដឹងថា វាបានរួមផ្សំនូវសិល្បៈ​និងបច្ចេក​វិទ្យា​បញ្ចូលគ្នា ដែលរចនាឡើងពី3D glass ទាំងខាងមុខនិងខាង​ក្រោយដែលធ្វើឲ្យរូបរាង​នៃទូរស័ព្ទ​ទាំង​មូលមានភាពប្រណិត ចំនុចនេះហើយដែលធ្វើឲ្យក្រុមហ៊ុមOPPOអាចធ្វើការសម្ភោធម៉ូដែលFind Xនៅក្នុងសារមន្ទីរLouvre ដ៏ល្បីរបស់ប្រទេសបារាំងបាន ត្បិតអីវាមានលក្ខខណៈ​ស្រដៀងទៅនឹង​រចនាបទរបស់សារមន្ទីរមួយនេះ។

ហើយអ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺ ក្រុមហ៊ុនOPPOបានសហការណ៍ជាមួយនឹងក្រុមហ៊ុន​រថយន្តដ៏ប្រណិតLamborghini ក្នុងការបង្កើតនូវFind X Lamborghini Edition។ យើងដឹងហើយថា ក្រុមហ៊ុនLamborghiniគឺជាក្រុមហ៊ុនរថយន្តស៊េរីទំនើបដែល​យកចិត្តទុកដាក់​ទៅលើគុណភាព ល្បឿននិងបច្ចេកវិទ្យាជាចម្បង ការដែលក្រុមហ៊ុនមួយនេះសម្រេចចិត្តសហការណ៍​ជាមួយក្រុមហ៊ុនOPPOក្នុងការផលិតនូវFind X Lamborghini Edition គឺដោយសារតែ​ក្រុមហ៊ុន​ទូរស័ព្ទមួយនេះបានបំពេញនូវលក្ខខណ្ឌដូចទៅនឹងអ្វីដែលក្រុមហ៊ុនLamborghini ចង់បាន។ Find X Lamborghini Edition នឹងមានអង្គផ្ទុកទិន្ន័យរហូតដល់512GB បំពាក់ជាមួយនូវបច្ចេកវិទ្យា​សាកថ្មកំពូលលឿន Super VOOC ដែលអាចសាកថ្មឲ្យពេញក្នុងរយៈពេលត្រឹមតែ​៣៥នាទីតែ​ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា OPPO Find Xត្រូវបានដាក់សម្ភោធជាផ្លូវការនាថ្ងៃទី១៩មិថុនា ឆ្នាំ២០១៨នៅអឺរ៉ុបកន្លងមកនេះ ចំនែកឯតម្លៃវិញគឺ OPPO Find X version​ ធម្មតាមានតម្លៃ៩៩៩អឺរ៉ូ ហើយចំណែកឯ Find X Lamborghini Editionវិញគឺមានតម្លៃ១៦៩៩អឺរ៉ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here