រោងចក្រកែច្នៃសាច់សត្វតម្លៃជាង ៣០លានដុល្លារ នឹងបង្ហាញខ្លួននៅប្រទេសកម្ពុជា

0
7586

(ភ្នំពេញ)៖ រោងចក្រកែច្នៃសាច់សត្វតម្លៃជាង ៣០លានដុល្លារអាមេរិក គ្រោងនឹងសាងសង់ឡើងនៅក្នុងខេត្តកំពង់ស្ពឺ នាពេលខាងមុខនេះ។ នេះបើតាមប្រកាសឲ្យដឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (CDC) នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ។

យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (CDC)មិនបានបញ្ជាក់ឲ្យដឹងឡើយ ថាតើរោងចក្រកែច្នៃសាច់សត្វថ្មីនេះ នឹងចាប់ផ្តើមសាងសង់ និងដំណើរការជាផ្លូវការនៅថ្ងៃណាមួយឲ្យប្រាកដទេ។ ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រាន់តែបង្ហើបឲ្យដឹងថា រោងចក្រកែច្នៃសាច់សត្វនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន GR FOOD (CAMBODIA) CO.,LTD. ដែលទើបនឹងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”  នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគនេះ នឹងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (ជ្រូក មាន់ ទា) និងរោងចក្រកែច្នៃសាច់ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ៣០,៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦១កន្លែង ៕


អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here