ឡាយ មួយ ៖ អាជីវកម្មដែលមិនប្រើបច្ចេកវិទ្យា ក៏មិនដាច់ខ្យល់ស្លាប់ដែរ គ្រាន់តែដើរមិនទាន់គេ

0
2231

សម័យបច្ចេកវិទ្យាកាន់តែរីកចម្រើន មនុស្សកាន់តែងាយស្រួល​ អាជីវកម្មជាច្រើនកំពុងធ្វើការជាមួយបច្ចេកវិទ្យា ខណៈអាជីវកម្មមួយចំនួនហាក់មិនខ្វល់រឿងប្រើប្រាស់បច្ចេកវិទ្យានៅឡើយ ក្រឡេកមកមើលប្រទេសកម្ពុជាស្របពេលអាជីវកម្មជាច្រើនកំពុងរីកដុះដាល បើអាជីវកម្មនោះមិនប្រើបច្ចេកវិទ្យា តើនឹងត្រូវបិទទ្វាឬយ៉ាងណា ?

អ្នកស្រី ឡាយ មួយ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន MaxBIT Technology លើកឡើងថា “ សម្រាប់អាជីវកម្មសព្វថ្ងៃ ទោះជាអាជីវកម្មតូចក៏ដោយ គឺគួរតែប្រើប្រាស់បច្ចេកវិទ្យាឲ្យអស់ពីលទ្ធភាព ថ្ងៃនេះអ្នកបើកហាងមានគេដើរចូលទិញ តែថ្ងៃក្រោយគេនិងលែងចាប់អារម្មណ៍ហាងរបស់អ្នកទៀតហើយ ព្រោះសូម្បីហាងលក់សម្លៀកបំពាក់តូចតាចក៏ត្រូវលក់តាមអនឡាញដែរ ។

ការប្រើប្រាស់បច្ចេកវិទ្យាត្រង់នេះមិនសម្តៅដល់ការប្រើប្រាស់ ឧបករណ៍ទំនើបៗសម្រាប់គ្រប់គ្រងអាជីវកម្មនោះទេ តែសម្តៅដល់ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីវាយលុកទីផ្សារ លោកអ្នកដែលកំពុងអានអត្ថបទនេះ ប្រហែលជាដឹងហើយថា អ្នកណាក៏ប្រើបច្ចេកវិទ្យាដែរ ។


លោកអ្នកប្រហែលជាមិនចង់ដើររកទិញទំនិញពេញផ្សារនោះទេ ហើយក៏មិនចង់បានខិតបណ្ណដែរគេចែកតាមផ្លូវទៀតដែរ ដូចច្នោះជាការដាស់តឿនដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្ម ឬអ្នកដែលកំពុងធ្វើអាជីវកម្មតូចៗ គួរចាប់អារម្មណ៍លើចំណុចនេះ សូម្បីអ្នកលក់អាហារតាមផ្លូវក៏គូរចេះប្រើបច្ចេកវិទ្យាជួយអាជីវកម្មខ្លួនឯងដែរ បើអ្នកមិនទៅគោះទ្វាគេដល់ផ្ទះ គេក៏មិនស្គាល់អ្នកដែរ ។

អ្នកស្រីបន្តថា “សម្រាប់អាជីវកម្មតូច បើមិនប្រើបច្ចេកវិទ្យាក៏មិនស្លាប់ដែរ គ្រាន់តែអ្នកដើរមិនទាន់គេ ប៉ុន្តែបើអ្នកចង់ដើរទាន់គូប្រជែងវាជាការចាំបាច់ដែរអ្នកត្រូវប្រើបច្ចេកវិទ្យា” ។

សូម្បីតែការប្រើប្រាស់បណ្តាញសង្គមដូចជា Facebook ក៏ចាត់ទុកថាជាបច្ចេកវិទ្យាមួយដ៏ធំដែរ ហេតុអ្វីបានជាអ្នកមិនប្រើប្រាស់វា បើអ្នកនៅដើរចែកខិតបណ្ណទៀតវាលែងជារឿងដែលគួរឲ្យចាប់អារម្មណ៍ទៀតហើយ ម៉្យាងទៀតវាត្រូវចំណាយលុយច្រើន ខាតពេលវេលា ត្រូវប្រើមនុស្សច្រើន តែងាកមកការប្រើបច្ចេកវិទ្យាវិញអ្នកចំណេញពេលវេលា ចំណាយពេលតិច ជាក់ស្តែងអ្នកអាចប្រើ Facebook ដើម្បីធ្វើទីផ្សារ អ្នកអាចប្រើវាដោយឥតគិតថ្លៃឬចំណាយតិចតួច គ្រាន់តែអាជីវកម្មតូចៗមួយចំនួនមិនសូវចាប់អារម្មណ៍លើរឿងទាំងអស់នេះ ដោយគាត់គិតថារកស៊ីតូចតាចមិនបាច់ខ្វល់និងរឿងទាំងអស់នេះទេ ។

ជាចុងក្រោយអ្នកស្រី ឡាយ មួយ ផ្តល់ជាអនុសាសន៍ថា “បើចង់ឲ្យអាជីវកម្មរីកចម្រើនក្នុងសម័យបច្ចេកវិទ្យាអ្នកត្រូវចេះប្រើបច្ចេកវិទ្យា ជាពិសេសការធ្វើទីផ្សារតាមអ៊ីធឺណេត ព្រោះវាចំណាយតិចឬឥតគិតថ្លៃតែម្តង “ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here