ឡាវជាប់ជាប្រទេសមានព្រៃឈើសល់ច្រើនគេលើលោក ខណៈប្រទេសនេះពឹងលើវិស័យកសិកម្ម

0
4807

(ឡាវ)៖ យោងតាមការសិក្សា និងបានចុះផ្សាយដោយគេហទំព័រព័ត៌មាន The Laotian Times បានបញ្ជាក់ថា ប្រទេសឡាវបានក្លាយជាប្រទេសពណ៌បៃតងដែលមានព្រៃឈើនៅសល់ច្រើនជាងគេនៅលើលោក។

ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ឡាវជាប្រទេសដែលមានភាគរយព្រៃឈើនៅសល់ច្រើនជាងគេរហូតដល់ទៅ ៩២.១ភាគរយនៃផ្ទៃដីប្រទេសសរុប ដែលចំនួននេះច្រើនជាងប្រទេសឥណ្ឌា ម៉ុងហ្គោលី ប៉ង់ក្លាដេស និងប៉ាគីស្ថាន។

បើប្រៀបធៀបនឹងបណ្តាប្រទេសនៅអាស៊ីវិញ ឡាវបាននាំមុខប្រទេសប៊ូតាន់ ដែលមានព្រៃឈើប្រមាណ ៨១.៥ភាគរយ នាំមុខប្រទេសប៊ុ្រយណេដែលមានព្រៃឈើប្រមាណ៧៩.៧ភាគរយ និងនាំមុខប្រទេសកូរ៉េខាងត្បូងដែលមានព្រៃឈើប្រមាណតែ៦៣.៧ភាគរយប៉ុណ្ណោះ។


ឡាវជាប្រទេសមួយដែលមិនសូវមានអ្វីអួតនឹងគេ និងជាប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចកម្ពុជាដែរ នាំចេញតែផលិតផលសិប្បកម្ម និងឈើ អាចរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនឲ្យបន្តកើនឡើង៦.៧ភាគរយ ក្នុងរយៈពេល៦ខែដំបូង នៅឆ្នាំ២០១៨នេះ។

បច្ចុប្បន្ន ប្រជាជនឡាវសរុបមានចំនួនប្រមាណជិត៧លាននាក់ ហើយប្រាក់ចំណូលប្រជាជនប្រចាំឆ្នាំ គិតជាមធ្យមអាចរកបានប្រមាណ២,៧០៥ដុល្លារក្នុងមួយនាក់។

គួរជម្រាបផងដែរថា គិតត្រឹមករយៈពេល១៥ឆ្នាំចុងក្រោយនេះ នៅអាស៊ីប៉ាស៊ីហ្វិច បានបាត់បង់ផ្ទៃដីព្រៃឈើរហូតដល់ទៅជាង១០លានហិចតាឯណោះ។​ នេះបើយោងតាមរបាយការណ៍ចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB៕

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here