សភាពាណិជ្ជកម្មអឺរ៉ុបថា ការពិព័រណ៍អឺរ៉ុបថ្ងៃទី ២៩នេះ នឹងពង្រឹងមិត្តភាពរវាងកម្ពុជា-អឺរ៉ុប

0
1112

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា លោកអារណូ ដា បានអះអាងថាព្រឹត្ដិការណ៍តាំងពិព័រណ៌អឺរ៉ុប(EuroFair) ដែលនឹងប្រារព្ធនៅថ្ងៃទី២៩ ខែមិថុនានេះ នឹងបង្កើននូវចំណងមិត្តភាពរវាងប្រទេសកម្ពុជា-អឺរ៉ុប លើផ្នែកពាណិជ្ជកម្មកាន់តែរឹងមាំបន្ថែមទៀត។

លោក អារណូ ដាកបន្ថែមថា សភាពាណិជ្ជកម្មអឺរ៉ុបពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងក្រុមរៀបចំពិព័រណ៍អឺរ៉ុបនេះ និងសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសភាពពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងខ្មែរ (CCIFC) សភាពាណិជ្ជកម្មអាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្មអង់គ្លេស (BritCham) សភាពាណិជ្ជកម្មអឺរ៉ុបខាងជើង សភាពាណិជ្ជកម្មអ៊ីតាលី (ICBA) ព្រមទាំងក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាដែលបានគាំទ្រកម្មវិធីនេះយ៉ាងពេញទំហឹងផងដែរ។

គួរំលឹកថា ការពិព័រណ៍ពាណិជ្ជកម្មអឺរ៉ុបនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨​ ដោយមានក្រុមហ៊ុនប្រមាណជា៤០ មកពីអឺរ៉ុបបានចុះឈ្មោះចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួន នៅមជ្ឃមណ្ឌលកោះពេជ្រ។​


សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ មានរថយន្ដម៉ាកល្បីៗជាច្រើនដូចជា BMW, Bosch, Eurasia Concept, Daas & Chemicals, Mercedes, Porsche, Thalias, Hops និង Wuerth ហើយអ្វីដែលពិសេសនោះ គឺមានការបញ្ចុះតម្លៃលើផលិតផលតែម្តង ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here