ក្រុមហ៊ុនវិនិយោគចិន ចង់ធ្វើការនិយោគលើវិស័យ Internet នៅក្នុងខេត្តព្រះសីហនុ

0
876

(ព្រះសីហនុ)៖ ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនមានគម្រោងវិនិយោគលើវិស័យ Internet នៅក្នុងខេត្តព្រះសីហនុ ស្របពេលដែលតម្រូវការទីផ្សារពិភពលោកកំពុងមានការអភិវឌ្ឍរីកចម្រើនលើវិស័យព័ត៌មានវិទ្យា នាពេលបច្ចុប្បន្ននេះ។

គម្រោងវិនិយោគលើវិស័យ Internet នេះ ត្រូវបានលោក Wu Yunnfu អគ្គនាយកក្រុមហ៊ុន China‘s Internet investment holding group co.,Ltd មកពីក្រុង ប៉ីជីង នៃសាធារណរដ្ឋប្រជាមានិតចិន ស្នើសុំវិនិយោគទៅអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក្នុងជំនួបពិភ្សាការងារជាមួយគ្នា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨​ កន្លងទៅនេះ។

នៅក្នុងជំនួបខាងលើនេះ លោកយន្ត មីន បានធ្វើការស្វាគមន៍ចំពោះគណៈប្រតិភូចិន ដែលចង់មកធ្វើការវិនិយោគផ្នែក Internet នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពលរបស់ខេត្ត សម្រាប់ធ្វើការវិនិយោគលើវិស័យផ្សេងៗ ស្របពេលដែលកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។


ជាការឆ្លើយតប លោក Wu Yunnfu បានថ្លែងអំណរគុណដល់អភិបាលខេត្តដែលផ្ដល់ឱកាសបានសិក្សាឈ្វេងយល់ពីសក្តានុពលវិនិយោគនៅក្នុងខេត្តសីហនុលើវិស័យ Internet នេះ ហើយលោកសង្ឃឹមថា អភិបាលខេត្តនឹងសហការជាមួយក្រុមហ៊ុនដើម្បីឱ្យការវិនិយោគលើវិស័យ Internet នៅពេលខាងមុខ ទទួលបានលទ្ធផលល្អប្រសើរ ៕ ​

អត្ថបទដោយ​​៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here