ផលិតផលកម្ពុជាទាំង ៥ ប្រភេទដែលលក់ទៅក្នុងទីផ្សារបរទេសបានច្រើនជាងគេនៅឆ្នាំ ២០១៨

0
2650

ថ្វីត្បិតតែប្រទេសកម្ពុជាជាប្រទេសមួយដែលកំពុងអភិវឌ្ឈន៏ក៏ពិតមែន តែបើក្រលេកមើលពីទិន្នន័យនាំចេញផលិតផលទៅកាន់ទីផ្សារជុំវិញពិភពលោកមានការកើនឡើងជាលំដាប់  តួរយ៉ាងក្នុងឆ្នាំ ២០១៣ មានកំណើនត្រឹមតែ ១៥.៤% និងនៅតែបន្តរកើនជាបន្តរបន្ទាប់ឡើងរហូតដល់ ៦៨.៤% នៅដើមឆ្នាំ ២០១៨ នេះ ដែលគិតជាទឺកប្រាក់ប្រមាណជា ១៧.ពាន់លានដុល្លារអាមេរិក។

ក្នុងនោះមានផលិតផលសំខាន់ៗចំនួន ៦ ប្រភេទដែលលក់ដាច់ខ្លាំងជាងគេក្នុងទីផ្សារក្រៅស្រុក៖

១.សំលៀកបំពាក់


សំលៀកបំពាក់ដែលផលិតនៅកម្ពុជា ជាផលិតផលដែលបានលក់ចូលទៅកាន់ទីផ្សារបរទេសបានច្រើនរហូតដល់ ៤៥.៣ % នៃផលិតផលលក់ចេញទាំងអស់របស់ខ្លួន។ ផលិតផលសំលៀកបំពាក់រាប់បញ្ជូលទាំង ខោ អាវ អាវយឺត និងខោខាវប៊យ ជាដើមដែលគិតជាទឹកប្រាក់ប្រហែលជា ៧.៧ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

២.សម្ភារៈបន្ថែមសម្រាប់សំលៀកបំពាក់

សម្ភារៈដែលបន្ថែមសម្រាប់សំលៀកបំពាក់រួមមាន ឡេវ ខ្សែរូត ក្រវាត់ករ និងខ្សែក្រវាត់ជាដើមដែលស្ថិតនៅក្នុងផលិតផលលក់ចេញច្រើនបំផុតឈរនៅលេខរៀងទី ២ ដែលគិតជាទឹកប្រាក់ប្រហែលជា ៣.៤ ពាន់លានដុល្លាអាមេរិក ស្មើនិង ២០.២% នៃផលិតផលលក់ចេញទាំងអស់។

៣.ស្បែកជើង

ស្បែកជើងដែលផលិតនៅកម្ពុជាក្រោមការវិនិយោគពីក្រុមហ៊ុនល្បីៗ ដូចជា Nike និងក្រុមហ៊ុននានា ជាដើមបានក្លាយជាផលិតផលកម្ពុជាដែលលក់ចេញទៅទីផ្សារបរទេសបានច្រើនគួរសម បើគិតជាទឹកប្រាក់ប្រមាណជា ១.៨ ពាន់លានដុល្លាអាមេរិក ប្រហែលជា១០.៧%នៃផលិតផលនាំចេញទាំងអស់។

៤.សម្ភារៈធ្វើពីស្បែកសត្វ

ផលិតផលធ្វើពីស្បែកក៏ជាផលិតផលដែលឈរនៅលេខរៀងទី៤ នៃផលិតផលកម្ពុជាលក់ទៅក្នុងទីផ្សារបរទេសបានច្រើន ក្នុងនោះរាប់បញ្ជូលទាំង កាបូបដៃ កាបូបស្ពាយ ខ្សែក្រវាត់ និង ស្បែកជើងជាដើម ដែលធ្វើពីស្បែកសត្វដូចជា ស្បែកក្រពើ ត្រីបបែល និងស្បែកពស់ថ្លាន់ ជាដើម ដែលគិតជាទឹកប្រាក់ប្រហែល ៤៤២.២ លានដុល្លារអាមេរិក ស្មើនិង ២.៦%នៃផលិតផលនាំចេញសរុប។

៥.បរិក្ខារអេឡិចត្រូនិច

ផលិតផលនេះជាផលិតផលកូនពៅដែលលក់បានច្រើនជាងគេនៅទីផ្សាបរទេសលំដាប់ទី ៥ ក្នុងនោះរួមមានបរិក្ខារដែលជាប់ពាក់ព័ន្ធ និងគ្រឿងអេឡិចត្រូនិចដូចជា ខ្សែភ្លើង ខ្សែកាប ដុំភ្លើងម៉ាស៊ីនជាដើមដែលសរុបជាទឺកប្រាក់ប្រមាណជា ៤៣៥.៤ លានដុល្លារអាមេរិក ស្មើនិង ២.៦% បើធៀបទៅនិងផលិតផលដែលលក់ចេញទៅទីផ្សារក្រៅទាំងមូល៕

អត្ថបទដោយ៖ នេន សុធី

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here