វៀតណាមចុះកិច្ចព្រមព្រៀងជាមួយជប៉ុន ដើម្បីអភិវឌ្ឍលំនៅដ្ឋានបែបជប៉ុន ក្នុងឆ្នាំ២០១៩

0
1127

(វៀតណាម)៖ សាជីវកម្ម TWGroup និងក្រុមហ៊ុន Hinokiya Group របស់ប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអភិវឌ្ឍលំនៅដ្ឋាន និងគម្រោងដទៃទៀតនៅក្នុងប្រទេសវៀតណាមដែលចាប់ផ្តើមដំបូងពីគម្រោងលំនៅដ្ឋានបែបជប៉ុននៅទីក្រុងហូជីមិញ ក្នុងឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Viet Nam News កាលពីម្សិលមិញនេះ។

លោក Le Cao Minh អគ្គនាយក TWGroup បានថ្លែងថា ធាតុដ៏សំខាន់នៃគម្រោងនេះនឹងរួមបញ្ចូលកន្លែងកម្សាន្តបែបធម្មជាតិដែលអាចឱ្យអ្នកស្នាក់នៅបន្ធូរអារម្មណ៍ ដោយមានសួនឧទ្យានបែបជប៉ុន ដែលមានពណ៌បៃតងស្រស់ ជាពិសេសនៅក្នុងនោះមានសាលាបឋមសិក្សា និងកន្លែងថែទាំមនុស្សចាស់ រួមជាមួយតម្លៃថោកសមរម្យផងដែរ។​​

សារព័ត៌មាន Viet Nam News ដដែលបញ្ជាក់ថា ក្រុមហ៊ុន Hinokiya Group ​គឺជាសាជីវកម្មឈានមុខគេរបស់ជប៉ុនដែលនាំយកដំណោះស្រាយដើម្បីកែលំអរគុណភាពនៃជីវិត។​ ក្រុមហ៊ុននេះ បង្កើតឡើងនៅឆ្នាំ ១៩៨៨ ជាក្រុមហ៊ុនរចនាសង់និងលក់ផ្ទះ ធ្វើការជួសជុលពង្រីកនិងជួសជុលឡើងវិញ ផ្តល់សេវាឈ្មួញកណ្តាលអចលនទ្រព្យ ជួលផ្ទះ ផ្តល់ប្រឹក្សាការគ្រប់គ្រងអចលនទ្រព្យនិងជួលអចលនទ្រព្យ រួមទាំងផលិតនិងលក់សម្ភារៈអ៊ីសូឡង់កំដៅ ជាដើម ៕


ប្រែសម្រួលដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here