រដ្ឋាភិបាល ហូឡង់គ្រោង បង់លុយដល់ពលរដ្ឋ ដែលជិះកង់ទៅធ្វើការ ដើម្បីកាត់បន្ថយការកកស្ទះ

0
17713

រាជរដ្ឋាភិបាល ប្រទេសហឡង់កំពុងជំរុញបណ្ដាក្រុមហ៊ុននានាឲ្យបង់លុយដល់បុគ្គលិក​ដែលធ្វើដំណើរទៅ ធ្វើការដោយជិះកង់ ហើយវិធានការនេះ គឺជាផ្នែកមួយដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកាន់តែយ៉ាប់យ៉ឺនៗពីមួយឆ្នាំទៅមួយឆ្នាំ។

លោកស្រី Stientje van Veldhoven រដ្ឋលេខាធិការនៃ ក្រសួងហេដ្ឋារចនាសម្ព័នរបស់ហូឡង់ បានណែនាំប្រជាជនហូឡង់ថា ប្រជាជនគួរតែផ្លាស់ប្ដូរពីការជិះឡានទៅ ធ្វើការមកជិះកង់ទៅធ្វើការម្ដង ព្រោះការជិះកង់ជួយកាត់បន្ថយការកកស្ទះចរចារណ៍ ជាពិសេសកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

លោកស្រីក៏បានស្នើរសុំជាកញ្ចប់ថវិកាសម្រាប់លើកទឹកចិត្តដែលប្រជាជនដែល ជិះកង់ទៅធ្វើការ ចម្ងាយមួយគីឡូម៉ែត្រ ទទួលបានប្រាក់ ចំនួន ១៩សែន។ លោកស្រីបានបង្ហើបផងដែរថាលោកស្រី នឹងចាប់ផ្ដើមជិះកង់ទៅធ្វើការដើម្បីធ្វើជាគំរូ ហើយលោកស្រីរំពឹងថា នឹងអាចទាក់ទាញ ប្រជាជនប្រមាណ ២០ម៉ឺននាក់ឈប់ជិះឡាន ហើយងាកមកជិះកង់ទៅធ្វើការវិញម្ដង។


បើនិយាយពីការជិះកង់ ប្រទេស ហូឡូគឺជាប្រទេសឈានមុខគេមួយ ដែលមានអ្នកជិះកង់ច្រើន។បច្ចុប្បន្ននេះ នៅប្រទេសហូឡង់មានកង់ប្រមាណជា ២២លានគ្រឿង ខណៈចំនួនប្រជាជនសរុបរបស់ប្រទេសនេះ មានត្រឹមតែ ១៧.១លាននាក់ប៉ុណ្ណោះ​។ តាំងពីឆ្នាំ ២០០៥ ចំនួនកង់បានកើនឡើង ១១ភាគរយ ហើយនៅក្នុងទីក្រុង Amsterdam ៣២ភាគរយនៃការធ្វើការដំណើរគឺដោយសារកង់។

រដ្ឋាភិបាល ប្រទេសហូឡង់ បានឲ្យដឹងថា ការឲ្យបុគ្គលិកជិះកង់ទៅធ្វើការ គឺផ្ដល់ផលប្រយោជន៍ច្រើនដល់ម្ចាស់អាជីវកម្មក៏ដូច​ម្ចាស់ក្រុមហ៊ុន ព្រោះ កាលណាបុគ្គលិកជិះកង់ទៅធ្វើការ នោះពួកគេនឹងមានរូបកាន់តែស្អាត ហើយបានហាត់ប្រាណមិនងាយធ្លាក់ខ្លួនឈឺឡើយ។ លើសពី ការប្រើប្រាស់កង់អាចជួយសន្សំសំចៃ ក្រុមហ៊ុនចំណាយទៅកន្លែងចតផងដរ។

លើសពីនេះទៅទៀត រដ្ឋាភិបាលហូឡើង កំពុងជំរុញម្ចាស់ក្រុមហ៊ុន ឲ្យផ្ដល់កង់ដល់បុគ្គលិក ព្រមទាំងផ្ដល់ជាកញ្ចប់ថវិកាសម្រាប់បុគ្គលិកជិះកង់ទៅធ្វើការ ហើយបុគ្គលិកជិះកង់ទៅធ្វើការនឹងមិនបានបង់ពន្ធលើប្រាក់បៀវត្សឡើយ៕

អត្ថបទដោយ៖ ហុង

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here