ផ្លូវជាតិលេខ១ តំបន់កៀនស្វាយ ជាតំបន់ដែលសាកសមក្នុងការអភិវឌ្ឍលំនៅឋាន

0
2221

ស្រុកកៀនស្វាយ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បានក្លាយជាតំបន់ ជាយក្រុង ដ៏លេច ធ្លោ​មួយ បន្ទាប់ពីតំបន់ជាយក្រុងផ្សេងទៀត ដែលមានអត្រានៃប្រជាជនខ្ពស់ មានរោងចក្រ​សហគ្រាស​ច្រើន និងមានហេដ្ឋរចនាសម្ព័ន្ធល្អ ហើយថែមទាំងជាតំបន់ដែលនៅជិតទន្លេបាសាក់ ដែលសាសម​បំផុត​សម្រាប់ការរស់នៅ។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនកំពុងរៀបចំ​អភិវឌ្ឍន៍នៅតំបន់នេះ ហើយនឹង​ចូលទៅ​តំបន់​នេះនា​ពេលអនាគត ដោយសារផ្លូវថ្មីដែលទើបនឹងសាងសង់រួច ដែលស្ថិតនៅក្នុងគំរោងផ្លូវសូត្រ ខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ភ្ជាប់ទៅកាន់ប្រទេសវៀតណាម។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនចិនមួយឈ្មោះថា Jiangxi Haihui Utility Co., Ltd. កាលពីថ្មីៗ​នេះ​បានប្រកាសគម្រោងសាងសង់ទីក្រុងរណបថ្មីមួយលើផ្ទៃដីទំហំប្រមាណ ៣០០ហិកតា​នៅមុខសាលា​ខេត្តព្រៃវែង ដែលគម្រោងនេះបានទទួលការ​ស្វាគមន៍និងគាំទ្រពីខាងរាជរដ្ឋាភិបាល​កម្ពុជារួម​មក​ហើយ​។


តួយ៉ាង គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចាក់ចេញពីតំបន់ព្រែកព្នៅ តភ្ជាប់តាមខ័ណ្ឌដង្កោ ខ័ណ្ឌ​ពោធិសែនជ័យ មុនភ្ជាប់មកស្រុកកៀនស្វាយ ស្ថិតក្នុងតំបន់កំពង់ផែស្វយ័ត្នក្រុងភ្នំពេញបាន គឺជាផ្នែកនៃខ្សែក្រវ៉ាត់ក្រុងភាគខាងជើងឆផងខាងលិច និងតភ្ជាប់មកភាគខាងត្បូងរាជធានីភ្នំពេញ។

ជាពិសេសផងនោះ ក្រសួងមហាផ្ទៃ គ្រោងនឹងដាក់ទីប្រជុំជនធំៗមួយចំនួនឲ្យក្លាយទៅជាទីក្រុង  ដែលពោរពេញទៅដោយ ធនាគារចម្រុះ​ សាលារៀនខ្នាត​អន្តរជាតិ ក្រុមហ៊ុនធំៗជាច្រើនទៀតជាដើម។

អ្នកនាងអានសុធីតា បានធ្លាប់មានប្រសាសន៍ថា តំបន់នេះ នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ដោ​យការសាងសង់ផ្លូវថ្មី និងគំរោងរបស់អ្នកវិនិយោគអន្តរជាតិជាច្រើន បានសម្លឹងមកកាន់តំបន់នេះ។

ដោយសារមើលឃើញពីសក្ដានុពលដ៏ល្អនេះ ក្រុមហ៊ុនអភិវឌ្ឍគេហដ្ឋាន Victory Land Propety បានបោះទុនសាងសង់គេហដ្ឋានលំដាប់ប្រណិតនៅតំបន់នោះផងដែរ ។

គួរជម្រាបផងដែរថា គេហដ្ឋានសម័យទំនេីប ដែលលោកអ្នកកំពុងស្វែងរកមានហើយនៅ Victory Land Propety បង់មុនត្រឹមតែ១០% នឹងក្លាយជាម្ចាស់ផ្ទះភ្លាម ។ ហើយរីករាយ​នឹងការរស់នៅ​ប្រចាំថ្ងៃ និង ប្រកបអាជីវកម្ម តំបន់ទីប្រជុំជនអ៊ូអរ ក្បែរផ្សារគគីរកៀនស្វាយ​ មានធនាគារ​ សាលា​រៀន រដ្ឋ និង ឯកជន មន្ទីរពេទ្យ ព្រមទាំងមានសោភ័ណភាព ផាសុខភាពក្នុងការរស់នៅ​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here