ទស្សនៈជំនួញទាំង៩របស់កំពូលមហាសេដ្ឋីអាស៊ី លី កាស៊ីង

0
3233

លោក Li Ka-Shing បានកើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩២៨ នៅក្នុងខេត្ត Gaungdong ប្រទេសចិន។គាត់បានរស់នៅក្នុងស្ថានភាពមួយដែលប្រទេសចិនត្រូវញាំញីដោយការឈ្លានពានរបស់ប្រទេសជប៉ុន។ នេះបានបង្ខំចិត្តគ្រួសាររបស់គាត់ភៀសខ្លួនមករស់នៅទីក្រុងហុងកុងអំឡុងពេលដែលគាត់កំពុងរៀននៅបឋមសិក្សា។

ឪពុករបស់គាត់មានជំងឺរបេងធ្ងន់ធ្ងរហើយបានស្លាប់បន្ទាប់ពីបានផ្លាស់ទីលំនៅមកកាន់ទីក្រុងហុងកុងដែលនេះបានដាក់បន្ទុកបន្ថែមទៀតដល់គ្រួសារក្រីក្រមួយនេះ។ ដោយសារតែស្ថានភាពគ្រួសារកាន់តែយ៉ាប់យ៉ឺនជាងមុន កុមារ Li Ka-Shing ក៏បានបង្ខំចិត្តបោះបង់ការសិក្សាទាំងស្រុងនៅអាយុ១៥ឆ្នាំ។ កុមារក្រីក្រម្នាក់នេះធ្លាប់បម្រើការងារជាកម្មកររោងចក្រប្លាស្ទិកមួយកន្លែងតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះដើម្បីយកប្រាក់កម្រៃមកចិញ្ចឹមម្តាយរបស់គាត់។ គាត់គ្មានពេលទំនេរគ្រប់គ្រាន់ដូចក្មេងដទៃនោះឡើយព្រោះស្ថានភាពក្រីក្រនេះបានបង្ខំឲ្យគាត់ត្រូវធ្វើការ១៦ម៉ោងក្នុងមួយថ្ងៃ។ តើលោកមានទស្សនៈ និងគំនិតជំនួញបែបណា ទើបធ្វើឲ្យលោកជោគជ័យបែបនេះ?

១.កេរ្តិឈ្មោះ គឺជាគន្លឺះនៃភាពជោគជ័យ ដូចនេះអ្នកត្រូវតែស្មោះត្រង់ចំពោះអតិថិជនជានិច្ច។


២. បើអ្នកគិតហើយ អ្នកត្រូវតែរៀបចំវាឲ្យបានរួចរាល់។ បើអ្នករៀបចំរួចរាល់ហើយ គ្មានអ្វីដែលត្រូវខ្វល់ទៀតឡើយ។

៣. ខ្ញុំមិនដែលមានសំណាង ឬពឹងលើសំណាងអ្វីនោះទេ។ ខ្ញុំធ្វើការយ៉ាងលំបាក ដើម្បីសម្រេចគោលដៅដែលខ្ញុំចង់បាន។

៤. ខ្ញុំត្រូវការសន្សំលុយពីប្រាក់កាក់ឡើងទៅ។ ខ្ញុំត្រូវការខ្លាំង និងត្រូវការរកមធ្យោបាយដើម្បីឲ្យមានសុវត្ថិភាពនៅពេលអនាគត ដែលទាំងអស់នេះហើយដែលខ្ញុំតែងតែមានលុយបម្រុងជានិច្ច។ «ខ្ញុំមិនដែលភ្លេចរក្សាលំនឹងនៅពេលដែលខ្ញុំដើរទៅមុខនោះទេ ហើយខ្ញុំក៏មិនភ្លេចដើរទៅមុខ នៅពេលដែលខ្ញុំមានលំនឹងនោះដែរ»។

៥. «ទស្សនៈវិស័យ» ប្រហែលជាភាពខ្លាំងដ៏អស្ចារ្យរបស់យើង។ វាធ្វើឲ្យយើងបន្តរស់ជាមួយកំលាំង និងអាចបន្តនិរន្តភាពរាប់សតវត្សរ៍។

៦. អ្នកជំនួញ ត្រូវតែធ្វើដំណើរទៅមុខទ្វេរដង ហើយសម្ព័ន្ធភាពរវាង «ចំណេះដឹង» និង «ជំនួញ» គឺជាគន្លឹះដែលកាន់តែឈានទៅរកភាពជោគជ័យបន្តិចម្តងៗ។

៧. ត្រូវតែស្គាល់ និងយល់ពីជំនួញរបស់អ្នក ដូចស្គាល់បាតដៃរបស់អ្នកអ៊ីចឹង។ ជួនកាលថ្ងៃនេះជំនួញរបស់អ្នកដើរបានល្អ ប៉ុន្តែថ្ងៃស្អែកជំនួញរបស់អ្នក អាចដួលក៏ថាបាន។

៨. ខ្ញុំធ្លាប់ធ្វើជា បុគ្គលិកខ្លួនឯង ដូចនេះហើយខ្ញុំដឹងអ្វីដែលបុគ្គលិកត្រូវការ។

៩. ខ្ញុំតែងតែក្រោកពីដំណេកមុនម៉ោង៦ព្រឹក ហើយហាត់ប្រាណ និងលេងវាយកូនហ្គោលមួយម៉ោងកន្លះ។ នៅពេលយប់ខ្ញុំតែងតែអានសៀវភៅមុនពេលចូលគេង។ ខ្ញុំនៅតែមានថាមពលរៀងរាល់ថ្ងៃ ពីព្រោះថាមពលរបស់អ្នកកើតឡើងពីការពេញចិត្តការងារដែលអ្នកបានធ្វើ៕

អត្ថបទ៖​មាំ វិបុល, Leadership Editor, Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here