ក្រុមហ៊ុនHAI SHENG STEELគ្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទនៅខេត្តកំពង់ស្ពឺ

0
2510

រោងចក្រផលិតដែកគ្រប់ប្រភេទថ្មីមួយនឹង ត្រូវបោះទុនវិនិយោគសាងសង់ឡើង នៅខេត្តកំពង់ស្ពឺ ដោយក្រុមហ៊ុន HAI SHENG STEEL CO.,LTD ទំហំវិនិយោគប្រមាណ ៣១,០៧លានដុល្លារអាមេរិក។

ក្រុមហ៊ុនក្រុមហ៊ុន “HAI SHENG STEEL CO.,LTD. មានទីតាំងវិនិយោគស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣១,០៧លានដុល្លារអាមេរិក។ ហើយក្រុមហ៊ុន “HAI SHENG STEEL CO.,LTD. ទើបទទួលបានសិទ្ធិអភិវឌ្ឍន៍គ្រោងបង្កើតរោងចក្រពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពេលថ្មីៗនេះ។

ការបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទនេះ ស្របពេលដែលតម្រូវការដែកក្នុងវិស័យសំណង់នៅកម្ពុជាកំពុងតែមានការកើនឡើងខ្ពស់ តាមរយៈការវិនិយោគលើសំណង់អគារធំ មានខុនដូរ ផ្ទះល្វែង ផ្សារទំនើប និងអគារពាណិជ្ជកម្មជាដើម។


ជាការឆ្លើយតបតម្រូវការជាក់ស្តែង រោងចក្រផលិតដែកគ្រប់ប្រភេទនេះ និងដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យសាងសង់នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here