ជំងឺផ្តាសាយជ្រូក H1N1 ផ្ទុះឡើងជាថ្មីនៅវៀតណាម សម្លាប់ស្រីម្នាក់ និងមានអ្នកផ្ទុកជំងឺ១២នាក់

0
2282

(វៀតណាម)៖ កាលពីពេលថ្មីៗនេះ ជំងឺផ្តាសាយជ្រូក H1N1 បានបង្ហាញវត្តមានជាថ្មីនៅលើទឹកដីប្រទេសវៀតណាម ក្នុងទីក្រុងហូជីមីញ ដែលបានសម្លាប់ស្ត្រីម្នាក់ និងកំពុងមានអ្នកផ្ទុកជំងឺនេះចំនួន១២នាក់ផ្សេងទៀត។

តាមការធ្វើតេស្តសាកល្បងនៅមន្ទីពេទ្យ Cho Ray ក្នុងប្រទេសវៀតណាម ទៅលើអ្នកជំងឺដែលសង្ស័យថាកើតជំងឺផ្តាយជ្រូកចំនួន២៨រូប រកឃើញថាមានអ្នកផ្ទុកជំងឺផ្តាសាយដ៏កាច់សាហាវនេះរហូតដល់ទៅ១២រូប។

ក្រោយការព្យាបាលមួយរយៈពេលខ្លីយ៉ាងដិតដល់ អ្នកជំងឺផ្តាសាយជ្រូក២នាក់ បានជាសះស្បើយពីជំងឺនេះ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ នៅសល់មនុស្សចំនួន១០នាក់ផ្សេងទៀត ត្រូវនៅបន្តការពិនិត្យតាមដាន ព្យាបាលបន្ត។


ជាអកុសល កាលពីសប្តាហ៍មុនមានស្ត្រីជនជាតិវៀតណាមវ័យ២៦ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ​ ព្រោះតែមិនបានមកពិនិត្យព្យាបាលនៅមន្ទីពេទ្យ ដោយគ្រាន់តែដើររកទិញថ្នាំញ៉ាំធម្មតាដោយខ្លួនឯង។

គួរជម្រាបផងដែរថា កាលពីឆ្នាំ២០០៩ ប្រទេសនេះវៀតណាមធ្លាប់មានការផ្ទុះឡើងនូវជំងឺដ៏កាចសាហាវនេះម្តងរួចទៅហើយ និងបានសម្លាប់មនុស្សរហូតដល់ទៅ២០នាក់ឯណោះ៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here