លោកបណ្ឌិត តាន់ មុនីវណ្ណ៖ បើចង់ជោគជ័យ ទាល់តែមានការតាំងចិត្ត មិនមែនមានសំណាងទេ

0
3068

មនុស្សម្នាក់ៗកើតមកមានពេល២៤ម៉ោងដូចគ្នា តែហេតុអីបានជាមានអ្នកជោគជ័យ និងមានអ្នកមិនជោគជ័យ។ វាមិនមានអ្វីពិបាកយល់នោះទេ ព្រោះភាពជោគជ័យទាំងនោះ វាសុទ្ធតែកើតចេញពីការប្តេជ្ញាចិត្ត ប្រឹងប្រែង ជាពិសេសគឺការតាំងចិត្តយ៉ាងមុតមាំ ដែលវាមិនប្រាកដថាមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។

ក្នុងនាមជាសហគ្រិនកម្ពុជាប្រកបដោយភាពជោគជ័យ លោកបណ្ឌិត តាន់ មុនីវណ្ណ ជាអគ្គនាយករងនៃក្រុមហ៊ុន​ ម៉ុង ឬទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដ៏មានប្រជាប្រិយភាពម្នាក់ លោកមានប្រសាសន៍ថា៖ «ភាពជោគជ័យក្នុងជីវិតគឺកើតចេញពីការតាំងចិត្ត និងការខិតខំប្រឹប្រែងដែលអាចធ្វើឲ្យយើងទទួលបានលទ្ធផលហួសពីការរំពឹងទុក»។

ការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ វាពិតជាមានសារសំខាន់ណាស់ ក្នុងការសម្រេចគោដៅក្នុងជីវិត ព្រោះវាធ្វើឲ្យយើងបានប្រើប្រាស់អស់ពីសមត្ថភាព និងធ្វើវាដោយយកចិត្តទុកដាក់ ជាមួយនឹងការវិនិច្ឆ័យត្រឺមត្រូវ។


លោកបានបន្ថែមថា៖ «​ មនុស្សយើងនឹងរីកចម្រើនបានលឿន បើសិនពួកគេមានការតាំងចិត្ត និង​ការវិនិច្ឆ័យ ហើយវាក៏ជាចំនុចមួយដែលខ្ញុំបានយកចិត្តទុកដាក់បំផុត ព្រោះការវិនិច្ឆ័យមិនបានត្រឹមត្រូវអាចធ្វើឲ្យយើងមានវិប្បដិសារី »។

មុននឹងមានការតាំងចិត្ត យើងក៏ត្រូវមានការវិនិច្ឆ័យឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ដែរ មុនពេលដែលយើងសម្រេចចិត្តធ្វើរឿងអីមួយ។ យើងអាចទទួលយកបានគ្រប់យ៉ាង តែត្រូវគិតឲ្យបានច្បាស់មុខនឹងសម្រេចចិត្តធ្វើ។

ធ្វើដូចនេះ ដើម្បីឲ្យការតាំងចិត្តនេះ ប្រកបដោយគុណភាព និងយកចិត្តទុកដាក់។

ការតាំងចិត្ត និងការប្រឹងប្រែវាពិតជាជួយឲ្យយើងឆាប់សម្រេចគោដៅ ហើយវាក៏ជាកម្លាំងមួយក្នុងការជម្រុញ នឹងលើកទឹកចិត្ត ឲ្យយើងយល់ពីតម្លៃនៃការងារ និងគោលដៅដែលយើង​ចង់សម្រេចបាន៕

អត្ថបទ៖ វ៉ាត​ វឌ្ឍនា

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here