Go-Jek ម៉ូតូឌុបដែលឌុបទំនុកចិត្តមនុស្ស រកស៊ីបានតែ៣ឆ្នាំ​ក្លាយជាក្រុមហ៊ុនមានតម្លៃជាង​១ពាន់លានដុល្លារ

0
3122

នៅលើលោកនេះក្រុមហ៊ុនដែលបានចាប់ផ្តើមពីតូច​អាចថា​ពីសូន្យទៅបានតែពីរបីឆ្នាំ​រួចក្លាយជាក្រុមហ៊ុន​ដែល​អ្នកវិនិយោគនាំគ្នារោមទិញគឺមិនបានច្រើនទេ។​តែយ៉ាងណា​នៅឥណ្ឌូនេស៊ីមានអាជីវកម្មមួយ​ដែលបានចាប់ផ្តើមតែ៣ឆ្នាំប៉ុណ្ណោះ​បានក្លាយជាក្រុមហ៊ុនមានតម្លៃរហូតដល់ជាង​១ពាន់លានដុល្លារ​ដោយនឹងស្មានមិនដល់។

ស្ថាបនិកវ័យក្មេង​របស់ក្រុមហ៊ុននោះគឺលោក Makarim Nadiem ​កាលពីគ្រា៣ឆ្នាំដំបូងនោះ​គាត់នៅធ្វើការឲ្យគេបណ្តើរ​ចាប់ផ្តើម​​ Go-jek បណ្តើរព្រោះតែមិនមានដើមទុនគ្រប់គ្រាន់។​តែដល់ពេលមានគេវិនិយោគជាមួយគាត់​រាប់លានដុល្លារមក ​គាត់ក៏បានបោះបង់ការងារចោលហើយ​ហក់ចូលក្រុមហ៊ុនដែលគាត់បានបង្កើត​១០០%​តែម្តង។


ខ្ញុំនិងសហការី​ Business Cambodia ម្នាក់ទៀតបានហោះទៅឥណ្ឌូនេស៊ី​គម្រោងនឹងជួបគាត់សំភាសដែរ​តែបានត្រឹមជួបត្រឹមជំនួយការរបស់លោកតែប៉ុណ្ណោះ។​​ទោះយ៉ាងណា​យើងបានដឹងថា​លោកបានចាប់ផ្តើម​អាជីវកម្មមួយនេះទ្បើង​ដោយសារតែគាត់ចង់ផ្លាស់ប្តូរជិវិតអ្នករត់ម៉ូតូឌុប​ដែលមានរាប់លាននាក់នៅឥណ្ឌូនេស៊ី។

Sam kosal @ Go-jek Office

នៅពេលដែលយុវជន Nadiem ​បានចុះកម្មសិក្សា​បញ្ចប់ការសិក្សារ​ថ្នាក់បរិញ្ញាបត្រ​នៅទីក្រុង​​​ Jakarta គាត់បានចុះនិយាយលេង​អ្នករត់ម៉ូតូឌុប​និងបានចំណាយពេលច្រើន​និងបានទិញអាហារនិងភេសជ្ជះ​ដល់អ្នករត់ម៉ូតូឌុប​ផងដែរ។​ក្រោយមកគាត់បានស្វែងយល់ឃើញថា​​ជីវិតអ្នករត់ម៉ូតូឌុបឥណ្ឌូនេស៊ី​ហាក់ដូចយ៉ាប់ណាស់​​ព្រោះ​ធ្វើការជាង​១៤ម៉ោងក្នុងមួយថ្ងៃ​តែអាចរកភ្ញៀវបានតែ៤ទៅ៦ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ។

គាត់បានចាប់ផ្តើមគិតទៀតថា​តាមពិតទៅ​អ្នករត់ម៉ូតូឌុបទាំងនេះ​អាចធ្វើការជាច្រើនទៀត​នៅឥណ្ឌូនេស៊ី​ខណះដែលដងផ្លូវរបស់ទីក្រុងប្រទេសនេះពិបាកធ្វើដំណើរណាស់ព្រោះតែស្ទះចរាចរណ៍ពេក។​ចេញពីការស្វែងយល់នេះ​គាត់ក៏រកឃើញនូវ​មូលហេតុមួយដែលគាត់គួរចាប់ផ្តើមរកស៊ី។​មូលហេតុមួយនោះ​បានធ្វើឲ្យគាត់បានចាប់ផ្តើមអាជីវកម្មមួយជួយអ្នករត់ម៉ូតូឌុប​ដែលអាចឌុបទំនុកចិត្តឲ្យមនុស្ស។

ទំនុកចិត្តជាអារម្មណ៍សំខាន់បំផុតក្នុងការរកស៊ី​ហើយតាមរយះ Go-jek ​ឥទ្បូវប្រជាជនរាល់លាននាក់​អាច​ធ្វើដំណើរ​ទៅមកដោយចំណាយថវិកា​និងពេលវេលា​តិចជាងមុនឆ្ងាយណាស់។​ជីវភាព​របស់អ្នកឌុប​ក៏​ចាប់ផ្តើមប្រែប្រួលខ្លាំង​ដែរ​ព្រោះគាត់បានម៉ូយច្រើនជាងមុន​ហើយដឹកទំនិញជាច្រើនទៀតផងដែរ។

របៀបដែលបុរសម្នាក់នេះ​និងក្រុមហ៊ុនលោក​លក់អារម្មណ៍​ទាញចំណាប់អារម្មណ៍មនុស្ស​រាប់លាននាក់បាន​នឹងមានបកស្រាយលម្អិតនៅក្នុសៀវភៅ “លក់អារម្មណ៍​” ដែលនឹងចេញលក់នៅខែវិច្ឆកា​២០១៨៕

“លក់អារម្មណ៍”
តម្លៃលក់ធម្មតា​ 15$
កក់មុនតម្លៃ 7$
ដើម្បីកក់មុន​សូមចុះឈ្មោះនិងបង់លុយមុនតាមមធ្យោបាយដូចខាងក្រោម
1. Wing Acc: 00562945
2. Acleda Acc: Som kosal 2900 2023987710
3. ABA Bank Acc: som kosal 000327513
4. វេលុយតាមទូរស័ព្ទ​: 092850854
ដឹកជញ្ជូនដល់កន្លែងចាប់ពីថ្ងៃទី​11 ខែ11 2018

និពន្ធដោយ៖​ សំកុសល
អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ
ទំនាក់ទំនងអ្ន​កនិពន្ធផ្ទាល់តាមរយះ​ហ្វេសប៊ុក​ Sam Kosal

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here