ខេត្តរបស់កម្ពុជាមួយចំនួននឹងក្លាយជាខេត្តដាំកាកាវសម្រាប់នាំចេញដំបូងបំផុតមិនធ្លាប់មាន

0
34654

ដោយមើលឃើញគំរូប្រទេសវៀតណាមជោគជ័យខ្លាំងលើដំណាំកាកាវ លោក Struik Stef Lambert ស្ថាបនិកចំការកាំកាវ (KAMKAO FARM) មានគម្រោងដាំដុះដំណាំកាកាវជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយជ្រើសរើសយកខេត្តមណ្ឌលគិរីទឹកដីនៃធម្មជាតិមួយនេះសម្រាប់ការការចាប់ផ្តើមដាំដុះដំបូងរបស់ខ្លួន។

លោកមានប្រសាសន៏ថាសព្វថ្ងៃនេះមានគ្រួសារចំនួនច្រើនដែលកំពុងមានការចាប់អារម្មណ៏ខ្លាំងក្នុងការអនុវត្តន៏គម្រោងដាំដើមកាកាវនេះដោយមានការគាំទ្រពីប្រទេសហូឡង់ ដែលកូនកាកាវនិងដាំរួចរាល់នៅខែ មិថុនា ឆ្នាំ ២០១៩ ហើយមិនយូរមិនឆាប់ខេត្តមណ្ឌលគិរីនិងក្លាយជាខេត្តដែលមានដំណាំកាកាវនាំចេញច្រើនដូចប្រទេសជិតខាងដែរ។

លោកបានបន្តទៀតថាទោះបីអាកាសធាតុនៅប្រទេសកម្ពុជាមិនសូវទៀងទាត់ម្តងរាំង ម្តងភ្លៀង តែយើងមានប្រព័ន្ធធារាសាស្រ្តអាចប្រើប្រាស់ក្នុងការដាំដុះបាន ម៉្យាងទៀតដីមានជីវជាតិល្អជាពិសេសដីក្រហមខេត្តមណ្ឌលគិរីនេះតែម្តង ប៉ុន្តែមិនទាន់មានអ្នកណាម្នាក់អាចដាំកាកាវបានរស់នោះទេក្នុងទឹកដីប្រទេសកម្ពុជាពីមុនមក។


បច្ចុប្បន្ននេះដំណាំកាកាវនៅខេត្តមណ្ឌលគិរីអាចដាំបានហើយ តែស្ថិតក្នុងការចាប់ផ្តើមជាមួយនិងផលិតកម្មខ្នាតតូចមួយប៉ុណ្ណោះ លើផ្ទៃដីប្រមាណជា ២ ទៅ ៣ ហិចតាក្នុងមួយគ្រួសារ ហើយលោកមានសង្ឃឹមយ៉ាងមុតមាំថាផ្ទៃដីដាំដុះដំណាំកាកាវកើនឡើងរហូតដល់ ៥០០ ទៅ ១០០០ហិចតាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយរតនៈគិរីជាគោលដៅបន្ទាប់ក្នុងការពង្រីកការដាំដុះ។ កាកាវនិងអោយផលក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំបន្ទាប់ពីដាំហើយផ្លែកាកាវលក់បានថ្លៃខ្ពស់ នៅលើទីផ្សារដោយ ១ គីឡូប្រហែលជា ៨ ទៅ ១០ ដុល្លារឯណោះ។

គួររំលឹកផងដែរថា លោក Struik Stef Lambert ជាមនុស្សដំបូងដែលនាំកាកាវពូជ Forastero ដែលជាពូជកាកាវល្បីឈ្មោះមកដាំក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៤ នៅក្បែជ្រោះប៊ូស្រា តែពុំទទួលបានជោគជ័យនោះទេ ដោយសារជួបគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ រហូតធ្វើអោយកូនកាកាវរបស់លោកងាប់អស់គ្មានសល់។

រហូតដល់ឆ្នាំ ២០១៦ ដោយសារតែមហិច្ចិតាចង់ដាំដើមកាកាវនៅកម្ពុជា លោកក៏ទាក់ទងជាមួយអ្នកបច្ចេកទេសវៀតណាម រហូតអាចដាំកាកាវនៅខេត្តមណ្ឌលគិរីទទួលបានជោគជ័យ ដែលសព្វថ្ងៃមានកូនកាកាវរាប់រយដើមដែលកសិដ្ឋានផលិតបាន និងដាំរស់នៅលើទឹកដីកម្ពុជាលើសពីការរំពឹងទុក ហើយលោកចង់អោយកម្ពុជាក្លាយជាប្រទេសដែលមានសក្តានុពលខ្លាំងក្នុងកាដាំដំណាំកាកាវនេះ។

“បើយើងមិនបោះជំហ៊ានដើរទៅមុខទេ យើងក៏មិនបាច់និយាយពីរឿងជោគជ័យនោះដែរ​ ព្រោះជោគជ័យជាលទ្ធផលនៃការអនុវត្តន៏”

អត្ថបទដោយ៖ Nen Sothy

LEAVE A REPLY

Please enter your comment!
Please enter your name here