តើទូរស័ព្ទ Android មួយណាដែលអ្នកគួរទិញរវាង Galaxy S9 និង Google Pixel 2 របស់ក្រុមហ៊ុន Google

0
981

តើស្មាតហ្វូន Android មួយណាដែលអ្នកគួរទិញ រវាងស្មាតហ្វូន​ Galaxy S9 របស់ក្រុមហ៊ុន Samsung នឹង Google Pixel 2 របស់ក្រុមហ៊ុន Google ។

បើសិនបើអ្នកកំពុងរកទិញស្មាតហ្វូនទាំង ២ គ្រឿងនេះប្រហែលជាត្រូវពិចារណាបន្តិចហើយថាគួរជ្រើសរើសយកមួយណាដើម្បីឲ្យសាក់សមជាមួយតម្លៃ ចំពោះការចំណាយរបស់អ្នក ។

វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលពេកទេ នៅពេលដែលក្រុមហ៊ុន Samsung ព្យាយាមផ្លាស់ប្ដូររូបរាងរបស់ខ្លួនតាមរយៈការផលិតស្មាតហ្វូនដែលមានគុណភាពជាមួយនឹងតម្លៃថ្លៃ ហើយ Google Pixel ជាក្រុមហ៊ុនមិនងាយបញ្ចេញស្មាតហ្វូនថ្មីនោះ ក៏ធ្វើបានល្អលើការផលិតនៅម៉ូឌែលនីមួយៗរបស់ខ្លួនដែរ ។


តើស្មាតហ្វូនមួយណាដែលអ្នកគួរទិញ ?

ការរចនារូបរាង Galaxy S9 មានភាពស្រស់ស្អាត នឹងលេចធ្លោរ ជាងស្មាតហ្វូនរបស់ Google ព្រោះវាមានរូបរាងវែងស្អាត ជាមួយនឹងអេក្រង់ដែលមានគុណភាពទៀតនោះ រឹតតែបង្ហាញនៅការចាប់អារម្មណ៍របស់វា ។

Samsung Galaxy S9 នៅតែដើរតួបានយ៉ាងល្អទៅលើការរចនារូបរាងអាលុយមីញ៉ូមដែលមានកម្រាសស្ដើង នឹងមានភាពហាប់ណែនល្អពេលដែលចាប់កាន់ជាមួយ អេក្រង់ Super AMOLED ទៀតនោះវាកាន់តែធ្វើឲ្យស្មាតហ្វូនមួយនេះ បង្ហាញនៅភាពអស្ចារ្យរបស់ខ្លួនថែមទៀត ។

ជាងនេះទៀត Galaxy S9 អាចធន់នឹងទឹកជម្រៅ ១.៥ ម៉ែត្រ រយៈពេល ៣០ នាទី ដោយគ្មានបញ្ហា តែបើអ្នកប្រើប្រាស់នៅក្នុងទឹកប្រៃវិញ សូមប្រញាប់លាងសម្អាតចេញ ព្រោះវាអាចធ្វើឲ្យស្មាតហ្វូនរបស់យើងឆាប់ស្រអាប់សំបក នឹង មានកំណកកំបោរ ស នៅលើវាងផងដែរ ចំណែកឯ Google Pixel វិញវាក៏អាចស៊ូរបានក្នុងទឹក ជម្រៅ ១ ម៉ែត្រដូចគ្នាដែរ ។

ហើយចំណុចពិសេសដែលធ្វើឲ្យស្មាតហ្វូនរបស់ក្រុមហ៊ុន កូរ៉េមួយនេះយកឈ្នះលើ Google Pixel បាននោះគឺ Galaxy S9 មានតម្លៃថ្លៃជាង មាន fingerprint (បន្ទះស្គែនម្រាមដៃ) ល្អជាង Google Pixel ព្រោះវាស្គែនបានលឿនត្រឹម ២ វិនាទី ក្នុងការដោះសោរម្ដងៗ ។

រីឯចំណុចពិសេសដែលធ្វើឲ្យ Google Pixel អាចយកឈ្នះលើ S9 បាននោះគឺ ការបំពាក់កាមេរ៉ា នេះឯង ទោះ Google Pixel 2 ចេញតាំងពី ខែតុលា ឆ្នាំ ២០១៧ មែនក៏វានៅតែឈរលើកំពូលស្មាតហ្វូនដែលមានកាមេរ៉ាល្អជាងគេ ដដែល ។

ចំណុចទាក់ទាញរបស់កាមេរ៉ានេះ វាអាចយកឈ្នះ Samsung បានគួរសមតាមរយៈការថតរូបបែបព្រាលផ្ទៃខាងក្រោយ ថតរូបកន្លែងមានពន្លឺតិច នឹង ការថតវីដេអូដែលមានលំនឹងបានល្អទៀតផង ទោះពេលខ្លះ Samsung ដើរលើចំណុចតិចតួចក៏ដោយ ។

គួរបញ្ចាក់ថា ទាំងនេះគឺជាចំណុចខុសគ្នាមួយចំនួនដែលអាចពិចារណាលើវាបាន ព្រោះវាមានលក្ខណៈសម្បត្តិខុសគ្នាគួរសមដែរ ហើយប្រសិនអ្នកចង់ទាន់សម័យ ចង់មានស្មាតហ្វូនដែលរូបរាងស្អាត ពណ៍លេច នោះអ្នកអាចគិតគួរពី Samsung បាន ជាពិសេសវាក៏មានកម្លាំងម៉ាស៊ីនខ្លាំង ទៀតនោះ ។

តែបើអ្នកចង់បានស្មាតហ្វូនដែលមានកាមេរ៉ាល្អ ហើយមិនសូវគិតគួរពីអ្វីផ្សេងនោះ អ្នកអាចសម្លឹងមើលពី Google Pixel 2 or Google Pixel 2 XL បានព្រោះវាមានគុណសម្បត្តិស្រដៀងគ្នាដែរ ជាងនេះ Google ក៏គ្រោងនឹងចេញនៅស្មាតហ្វូនថ្មី Google Pixel 3 នៅកំឡុងខែ តុលា នេះបើយោងតាមសម្ដីរបស់ cnet.com ។ សម្រាប់ព័ត៍មានទាក់ទងនឹងគ្រប់ម៉ូឌែលស្មាតហ្វូន www.gsmarena.com

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here