Tim Cook៖ ២០ឆ្នាំមុនគេថាខ្ញុំឆ្កួត រត់ទៅ Apple តែសម្រេចចិត្តនេះធ្វើឲ្យខ្ញុំសាងទ្រព្យបាន ៦០០លាន$

0
2825

លោក Tim Cook បច្ចុប្បន្ននេះជា នាយប្រតិបត្តិនៃ ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតក្នុងលោក។ ការធ្វើការនៅ Apple លោក Tim Cook ទទួលជោគជ័យខ្លាំង​ ហើយទ្រព្យប្រមាណជាជាង ៦០០លានដុល្លាររបស់លោក ភាគច្រើនកើតចេញពីការធ្វើការនៅក្រុមហ៊ុន ​Apple ផ្ទាល់តែម្ដង។

ដំបូងឡើយ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ លោកចាប់អាជីពការងារវិស័យកុំព្យូទ័រ ដោយបានចូលបម្រើការងារក្នុងក្រុមហ៊ុន IBM ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំមួយនៅអាមេរិក មានតួនាទីធ្វើជា វិស្វករផលិតកម្ម។ ធ្វើការនៅ IBM អស់រយៈពេល ១២ឆ្នាំ លោកត្រូវគេតែងតាំង ជាប្រធានប្រតិបត្តិ ប្រតិបត្តិការ របស់ IBM ហើយបន្ទាប់មកលោក ចាកចេញពី IBM មកធ្វើការនៅ Compaq ដែលជាក្រុមហ៊ុនលក់កុំព្យូទ័រដ៏ធំ ព្រមទាំងមានតំណែងជាអគ្គនាយករងទៀតផង។

កំឡុងពេលធ្វើការនៅ Compaq លោក ត្រូវបានប្រធានធនធានមនុស្សក្រុមហ៊ុន Apple  ទាក់ទងឲ្យចូលរួមការងារការងារជាមួយ Apple ជាច្រើនដង តែលោកបានបដិសេធ ព្រោះលោកមានមុខតំណែងដ៏ល្អមួយនៅក្នុងក្រុមហ៊ុន Compaq ហើយ។


ក្នុងឆ្នាំ ១៩៩៨ នៅពេលដែល Apple ហាក់កំពុងដើរទាំងត្រដាបត្រដួស លោក Steve Jobs ដែលជាសហស្ថាបនិក ក៏ត្រលបមកជួយស្រោចស្រង់ Apple ឡើងវិញបន្ទាប់ពីដើរចេញពី Apple អស់រយៈពេលជិតមួយទសវត្ស។ ពេលដឹងថា Steve Jobs ត្រលប់មកជួយApple វិញ Tim Cook ពិតចង់ជួបផ្ទាល់ជាមួយ Steve Jobs ដើម្បីចង់ដឹងពីទស្សនវិស័យរបស់ Steve Jobs ក្នុងការរុញច្រាន Apple ឲ្យទៅមុខជាលំដាប់​។

នៅក្នុងជំនួបរវាងអ្នកទាំង២ លោក Steve Jobs បាននិយាយបង្ហាញពី យុទ្ធសាស្រ្ដដ៏ដូចជាទស្សនវិស័យរបស់ Apple ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនលំដាប់កំពូលមួយ។ Steve Jobs និយាយពីគោលដៅយុទ្ធសាស្រ្ត ត្រឹមតែមួយនាទីប៉ុណ្ណោះ Tim Cook បានសម្រេចចិត្តថានឹងចូលរួមជាមួយ Apple ដោយគ្មានការស្ទាក់ស្ទើរបន្តិចឡើយ។

បន្ទាប់ពីបានទៅជួប Steve Jobs រួចមក Tim Cook សម្រេចដាក់ពាក្យលាឈប់ពីក្រុមហ៊ុនដើម្បីមកចូលរួមជាមួយ Apple វិញ។ មានមិត្តភក្តិជាច្រើនដែលធ្វើការ នៅ Compaq មានការហួសចិត្តចំពោះការចាកចេញរបស់លោក ទាំងខ្លួនកំពុងកាន់តំណែងល្អ តែបែរទៅធ្វើការ ឲ្យ Appleដែលកំពុងដើរមិនត្រង់ផ្លូវផងដែរ។ មិត្តភក្តិរបស់ របស់លោកគិតថា លោកឡប់សតិហើយដែល បោះចោលមុខ តំណែងហើយទៅចូលរួមជាមួយ ​Apple ទាំងឃើញស្ថានភាពយ៉ាប់យ៉ឺន។ តែយ៉ាងណាមិញ លោក ​Tim Cook សម្រេចចិត្តទៅ ព្រោះលោកជឿងជាក់លើទស្សនវិស័យរបស់ Steve Jobs និង Apple ផ្ទាល់។

Tim Cook ចូលបម្រើការជ្រក ក្នុងទ្រនំ Apple ផ្លូវការក្នុងឆ្នាំ ១៩៩៨ ដោយកាន់តំណែងជា អគ្គនាយករងជាន់ខ្ពស់នៃ ប្រតិបត្តការអាជីវកម្មសកលរបស់ Apple។ ក្នុងឆ្នាំ ២០០៧ លោក បានក្លាយជាប្រធានប្រតិបត្តិ ប្រតិបត្តិការ( COO) ហើយក្នុងឆ្នាំ ២០០៩ ពេល Steve Jobs ដាក់ច្បាប់ឈប់សម្រាកដើម្បីព្យាបាលជំងឺ លោក ​Tim Cook បានធ្វើជាអ្នកគ្រប់គ្រងក្រុមហ៊ុន Apple ជាបណ្ដោះអាសន្ន។

ក្នុងឆ្នាំ ២០១១ ពេលដែល Steve Jobs បានស្លាប់បាត់បង់ជីវិត លោក Tim Cook បានក្លាយជា នាយកប្រតិបត្តិ របស់ Apple ដល់សព្វថ្ងៃនេះ។ តាមពិតទៅការកសាងភាពមានបានរបស់ Tim Cook គឺតាមរយៈការប្រឹងងប្រែងជួយ Apple រយៈពេល ២០ឆ្នាំ ដែលធ្វើឲ្យ Appleដើរជិតដល់ផ្លូវឆ្ពោះទៅរកក្រុមហ៊ុនមានតម្លៃ ១ពាន់ពាន់លានដុល្លារដំបូងក្នុង ចំណែកទ្រព្យរបស់លោក Tim Cook ផ្ទាល់ក៏កើនដល់ជាង ៦០០លានដុល្លារអាមេរិក។

លោក Tim Cook ធ្លាប់បានផ្ដែរផ្ដាំទៅក្រុមហ៊ុន សិស្ស និស្សិត ជំនាន់ក្រោយថា” បើអ្នកធ្វើការដើម្បីតែលុយ នោះអ្នកគ្មានថ្ងៃសប្បាយចិត្តឡើយ ដូច្នេះធ្វើរកនូវអ្វីដែលចំណងចំណូលចិត្តរបស់អ្នក​ ទើបអ្នកធ្វើទាំងសប្បាយចិត្ត ហើយមានការវិវត្តន៍ខ្លួនទៅមុខជានិច្ច”។

អត្ថបទដោយ៖ ហុង

Facebook: Toeuy Hong

LEAVE A REPLY

Please enter your comment!
Please enter your name here