ចំណតផែពហុបំណងនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុតម្លៃជិត៨០លាន$សម្ពោធផ្លូវការព្រឹកនេះ

0
1545

នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះចំណតផែពហុបំណងនៃកំពង់ផែស្វយ័ត នៅខេត្តព្រះសីហនុ និងសម្ពោធដំណើការជាផ្លូវការ ក្រោមសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា។

កំពង់ផែពហុបំណងស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នេះមានតម្លៃប្រមាណ ៧៤លានដុល្លារអាមេរិក ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីបម្រើ និងឆ្លើតបកំណើនសេដ្ឋកិច្ចជាតិ ព្រម ទាំងការឆ្លងកាត់ទំនិញ ដែលកើនឡើងកាន់តែច្រើនឡើងពីមួយ ឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។

ចំណតផែពហុបំណង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ រួមមាន៖ ចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក ១៣,៥ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat)។


គម្រោងចំណតផែពហុបំណងនេះ ក្រោមហិរញ្ញប្បទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ៧៤លានដុល្លារអាមេរិក ពីរដ្ឋា​ភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងកំពង់ផែក្រុងព្រះសីហនុ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ។

សូមបញ្ជាក់ថា ចំណតផែនេះ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់សម្រាប់ដោះដូរផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកដោយបានតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២, លេខ៣, និង លេខ៤ ព្រមទាំងផ្លូវរថភ្លើង និងជាពិសេសផ្លូវល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើក ការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here