លោក ហេង ម៉េងហូ៖ បើគ្មានផែនការ និងវិន័យច្បាស់លាស់ទេ​ ជីវិតនិងដើរដូចមនុស្សខ្វាក់

0
9897

ត្រូវចាំថា មុនកសាងភាពជោគជ័យបាន គ្រប់ជោគជ័យមិនថាក្នុងអាជីវកម្មខ្នាតតូច និងមធ្យមតែង មានទម្លាប់ខុសពីយើងធម្មតាឆ្ងាយណាស់ ទាំងការរស់នៅ ការធ្វើការ ការសហការ ការរកស៊ី។

ដើម្បីឱ្យជីវិតទទួលបានជោគជ័យលោក ហេង ម៉េងហូ ដែល​ជា​សហគ្រិន​ឆ្នើម​មួយ​រូប ជា​​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​លីប្រា បាន​ចែក​រំលែក​បទពិសោធន៍ ៣ចំណុច ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ខ្មែរ​ឲ្យ​រីក​ចម្រើន​ដូច​បណ្ដា​ប្រទេស​ដទៃ​ទៀត។

១. ត្រូវមានផ្នត់​គំនិត និង ការ​តាំងចិត្ត​​ខ្ពស់


ចង់បានជីវិតមួយជោគជ័យ ដំបូងត្រូវតែមានគំនិតវិជ្ជមាន ចេះស្រឡាញ់ក្តីស្រមៃ ស្រឡាញ់ទេព្យកោសល្យរបស់ខ្លួនជាមុនសិន។ បើទោះជាដឹងថាគោលដៅមួយហ្នឹង វាលំបាក វាប្រើពេលយូរក៏ដោយ យើងត្រូវដាក់ចិត្ត ដាក់កាយ ហើយនៅតែរក្សាគំនិតវិជ្ជមានមិនថាជួបឧបសគ្គអ្វីឡើយ។ ទាល់តែមានផ្នត់គំនិត និងការតាំងចិត្តបែបនេះទើបទទួលបានជោគជ័យ

២. ត្រូវមានវិន័យ​ផ្ទាល់​ខ្លួន

កុំថារឿនដល់ថ្នាក់ណាក៏ដោយ បើអត់មានវិន័យសម្រាប់ការគ្រប់គ្រង ការដោះស្រាយទេ វាអត់អាចជោគជ័យឡើយ។ រឿងវិន័យនេះ មិនចាំបាច់តែថ្នាក់លើទេដាក់កំហិត ដាក់បញ្ជាទេ គឺយើងខ្លួនឯងត្រូវមានស្មារតីស្រលាញ់ភ្ញាក់រលឹក មានទម្លាប់ល្អ មានសីលធម៌ក្នុងការរស់នៅ ថែមទាំងចេះចូលរួមថែររក្សា និងកែច្នៃ។ ជាក់ស្តែងដូចនៅប្រទេស​សិង្ហបុរី​ គឺ​​លោក​​លី​ ក្វាន់យូ​ ជា​បិតា​ស្ថាបនិក​ប្រទេស​សិង្ហ​បុរី​ ដែល​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​សម្រាប់​ការ​​អភិវឌ្ឍន៍​​បទ​វិន័យ​​របស់​ប្រជាជន​ខ្លួន​។​

៣. ត្រូវមានទំនួល​ខុស​ត្រូវ​  

​សហគ្រិន​ឆ្នើម​ខាង​លើ បាន​និយាយ​ថា ជា​ការ​ពិត​ណាស់​ មនុស្ស​ម្នាក់​ៗ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ងារ​របស់​ខ្លួន​ជា​ចាំ​បាច់​។​ មិន​ថា​​​ទំនួល​​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​ ទំនួល​ខុស​ត្រូវ​ក្នុង​ក្រុម​ ឬ​ជា​ទំនួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​នោះ​ឡើយ​។​ ប្រការ​នេះ​នឹង​អាច​​ធ្វើ​អោយ​យុវជន​មាន​តម្លៃ​ចំពោះ​មុខ​សាធារណៈ​ជន តាម​រយៈ​​ការ​ទទួល​ស្គាល់​នូវ​កំហុស​របស់​ខ្លួន​ ហើយ​ហ៊ាន​ប្រឈម​មុខ​​ដោះ​ស្រាយ​វា​ដោយ​ផ្ទាល់​ ដោយ​មិន​រុញ​បញ្ហា​នោះ​ទៅ​កាន់​អ្នក​ដទៃ​៕

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here