សាលាអន្តរជាតិ លើននីង ចាំងហ្គល ប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ និងការសម្តែង សិល្បៈ របស់ក្រុមសិស្សានុសិស្ស ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

0
23911

រាជធានីភ្នំពេញ៖ សាលាអន្តរជាតិ លើននីង ចាំងហ្គលកម្ពុជា បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្ស ដែលបានបញ្ចប់កម្រិតមត្តេយ្យសិក្សា និងការសម្តែងសិល្បៈតន្រ្តី របស់ក្រុមសិស្សានុសិស្ស ដើម្បីប្រមូលថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

ការប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រនេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និង លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ លើននីង ចាំងហ្គល (LEARNING  JUNGLE  INTERNATIONAL SCHOOL)


សាលាអន្តរជាតិលើននីង ចាំងហ្គល កម្ពុជា ទទួលបានសិទិ្ធហ្រេ្វនឆាយពីសាលាលើននីង ចាំងហ្គល កាណាដា នៅក្នុងឆ្នាំ ២០១៤ ដែលបច្ចុប្បន្នមានតែមួយគត់នៅកម្ពុជា។ សាលានេះ មានសាខាចំនួន ៥ ប្រទេស នៅទូទាំងពិភពលោក ដែលរួមមាន ប្រទេសកាណាដា សហរដ្ឋអាមេរិក ហ្វីលីពីន កម្ពុជា និងសិង្ហបុរី។ សាលាលើននីង ចាំងហ្គល បានពង្រីកកម្មវិធីសិក្សារបស់ខ្លួនពីកម្រិតថ្នាក់មត្តេយ្យ រហូតដល់កម្រិតបឋមសិក្សានាពេលបច្ចុប្បន្ននេះ ដែលបង្រៀនស្របតាមកម្មវិធីសិក្សារបស់ខេត្ត អនតារីយ៉ូ (Ontario) នៃប្រទេសកាណាដា និងបង្រៀនដោយគ្រូជនជាតិដើមដែលមានសញ្ញាបត្រគរុកោសល្យ និងមានបទពិសោធន៍ច្រើនឆ្នាំ។​

ថ្ងៃនេះ សាលាបានប្រារព្ធពិធីអបអរសាទរដល់សមិទ្ធផលដ៏ធំធេងរបស់សិស្សានុសិស្សទាំងអស់ដែលបានខិតខំប្រឹងប្រែងពេញមួយឆ្នាំ និងបានបញ្ចប់ការសិក្សាកម្រិតមត្តេយ្យនៅសាលាអន្តរជាតិ លើននីង ចាំងហ្គល ដោយជោគជ័យ។ នេះគឺជាភាពជោគជ័យមួយដ៏អស្ចារ្យ ព្រោះសិស្សានុសិស្សទាំងអស់បានចាប់ផ្តើមចូលរៀនតាំងពីពួកគាត់នៅពុំទាន់ចេះនិយាយបានច្បាស់ ហើយមិនដែលធ្លាប់​ និងមិនអាចនៅបែកពីម៉ាក់ប៉ារបស់គាត់បាន។ ប៉ុន្តែថ្ងៃនេះពួកគាត់មានការរីកចម្រើនយ៉ាងខ្លាំង ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី គឺពួកគាត់ មានភាពឯករាជ្យ និងក្លាហានច្រើនជាងមុន និងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ។ ​

គូរបញ្ជាក់ថា សាលាអន្តរជាតិ លើននីង ចាំងហ្គល ផ្តល់ជូនការអប់រំស្តង់ដារអន្តរជាតិ ដែលមានរួមបញ្ជូលទាំងការសិក្សាស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង  រួមទាំងការពិសោធន៍ វិទ្យាសាស្ត្រអប់រំ និងការអប់រំបែបបច្ចេកវិទ្យាផងដែរ។ ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរ សាលាក៏បានដាក់បញ្ចូលកម្មវិធីសិក្សាភាសាខ្មែរ ដែលបង្រៀនដោយគ្រូភាសាខ្មែរ ដែលមានគរុកោសល្យ និងបទពិសោធន៍បង្រៀនច្រើនឆ្នាំ ហើយកម្មវិធីសិក្សាភាសាខ្មែរនេះក៏មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសក​ម្ពុជាដែរ។ ដូច្នេះវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយសាលាអន្តរជាតិ លើននីង ចាំងហ្គលគឺមានតម្លៃស្មើគ្នា និងអាចប្រើប្រាស់បានជាផ្លូវការដូចសញ្ញាបត្រថ្នាក់ជាតិដែលចេញដោយសាលារដ្ឋ។

បន្ថែមពីលើនេះ កម្មវិធីសិក្សាជាភាសាអង្គគ្លេស និងភាសាខ្មែរ សាលាអន្តរជាតិ លើននីង ចាំងហ្គល ក៏មានផ្តល់ជូនកម្មវិធីសិក្សាបន្ថែ​មជា​ច្រើនទៀតដូចជា មុខវិជ្ជាហែលទឹក តម្រ្តី អប់រំកាយ សកម្មភាពកីឡាផ្សេងៗ និងភាសាចិន ដល់សិស្សានុសិស្សជារៀងរាល់សប្តាហ៍ ដោយមិនតម្រូវឱ្យពួកគាត់បងថ្លៃសិក្សាបន្ថែមទៀតនោះទេ។ គូ្រទាំងអស់ដែលបង្រៀនមុខវិជ្ជានីមួយៗ គឺជាគ្រូដែលមាន ចំណេះដឹង ជំនាញ និងបទពិសោធន៍ខ្ពស់។ ដូចជាពេលថ្មីៗនេះ សាលាអន្តរជាតិ លើននីង ចាំងហ្គល ទទួលបានជ័យជំនះជាបន្តបន្ទាប់ពីការប្រកួតកីឡាបាល់ទាត់​ ជាមួយនឹងសាលាអន្តរជាតិដទៃ។ ចំណែកមុខវិជ្ជាភាសាចិន ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ចាប់ពីថ្នាក់ទី៤ឡើងទៅ​ ដើម្បីធានាថាសិស្សានុសិស្សទាំងអស់នៅសាលាអន្តរជាតិ លើននីង ចាំងហ្គល មានសមត្ថភាពខ្ពស់ អាចប្រកួតប្រជែងបានទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិនាពេលអនាគត។ ទាំងអស់នេះ អាចបញ្ជាក់យ៉ាងច្បាស់បានថា ការជ្រើសរើសយកសាលាអន្តរជាតិ លើននីង ចាំងហ្គល សម្រាប់បុត្រធីតាលោកអ្នកគឺជាជម្រើសមួយដ៏ត្រឹមត្រូវបំផុត។

ជាមួយគ្នានេះ ដើម្បីចូលរួមចំណែកដល់សុខុមាលភាពសង្គម និងដើម្បីបណ្តុះទឹកចិត្តសប្បុរធម៌ និងវប្បធម៌នៃការចែករំលែក ដល់សិស្សានុសិស្សតាំងពីវ័យក្មេងនោះ សាលាអន្តរជាតិលើននីង ចាំងហ្គលបានផ្តួចផ្តើមកម្មវិធីប្រមូលថវិកាចំនួនជាង ២ម៉ឺនដុល្លារ រួមទាំងថវិកាដែលប្រមូលបានពីការលក់សំបុត្រចូលរួមទស្សនាការសម្តែងរបស់សិស្សានុសិស្សនិងត្រូវបានបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ។ ទន្ទឹមនឹងនេះ សាលាក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះមាតាបិតា និងអាណាព្យាបាលគ្រប់រូប គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ របស់សាលាអន្តរជាតិ លើននីង ចាំងហ្គល ដែលតែងតែជួយគាំទ្រដល់សកម្មភាពមនុស្សធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here