លោក Kwek Hong Png បង្កើតធនាគារ Hong Leong ក្លាយជាធនាគារប្រជែងតំណែងកំពូលនៅម៉ាឡេស៊ី​

0
2794

លោក Kwek Hong Png បានបង្កើតធនាគារ Hong Leong ដែលជាធនាគារធំជាងគេបំផុតនៅ​ម៉ាឡេស៊ី ដែលមានប្រវត្តិជាង១១៣ឆ្នាំមកហើយ។ ស្ថាបនិករូបនេះ បានចំណាកស្រុក​ពីសីង្ហបុរីចូល​មក​ម៉ាឡេស៊ីជាង១៣ឆ្នាំ ទើបអាចបើកធនាគារនេះជាមួយដើមទុន៧ពាន់ដុល្លារអាមេរិក និងបានវិនិ​យោគ​អចលនទ្រព្យបន្ថែម រហូតក្លាយជាធនាគារតម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​ឯណោះ។

ថ្ងៃនេះ Business Cambodia សូមលើកយកនូវប្រវត្តិស្ថាបនិកធនាគារ Hong Leong លោក Kwek Hong Png ដែលតាំងពីដើមរហូតដល់បច្ចុប្បន្ន​មានសន្ទុះរីកចម្រើនខ្លាំងនៅ​ប្រទេសមួយចំនួនក្នុង​តំបន់អាស៊ាន ហើយអាចបោះជំហាន​ចូលទីផ្សារចិន អាមេរិក និងហុងកុងផងដែរ។

លោក Kwek Hong Png បានចាប់ផ្តើម​ Kwong Lee ផ្តល់សេវាកម្មប្រាក់កម្ចី និង ផ្ទេរប្រាក់​តាំងពីឆ្នាំ១៩០៥ ហើយក្រោយមកក៏បានក្លាយជាធនាគារផ្តល់ឥណទានខ្នាតតូច សម្រាប់សហគ្រាស​ធុនតូច និងមធ្យមពង្រឹងអាជីវកម្មក្នុងស្រុកដើម្បីបន្ថែមនាំចេញផលិតផលមួយចំនួនដូចជា ម្រេច កៅស៊ូ និងផលិតផលក្នុងស្រុកដែលកសិករដាំជាច្រើនមុខទៀត។ លើសពីនេះទៅទៀត​ធនាគារខ្នាតតូចនៅ​ឡើយនេះ ក៏បានផ្តល់នូវសេវាកម្មផ្ទេរប្រាក់ក្រៅប្រទេស​មុនគេ ដែលមានប្រទេសចិន ជាប្រទេស​ទីមួយ។


លុះដល់ឆ្នាំ ១៩៤៨ ក្រុមហ៊ុននេះកាន់តែមានកេរ្តិ៍ឈ្មោះបោះសម្លេង និងបានប្តូរឈ្មោះមកជា Hong Leong Private Limited ហើយបានសម្រេចចិត្តលក់អចលនទ្រព្យដែល​ក្រុមហ៊ុនមានស្ទើរតែទាំងស្រុង ដោយសារតែវិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយសង្រ្គាម នា​អំឡុងសង្គ្រាម​លោក​លើកទី២។

លុះជាង២០ឆ្នាំក្រោយមក លោក Hong Png បានកាន់កាប់អចលនទ្រព្យតំបន់ CDL និងសណ្ឋាគារ ដែលធ្លាប់លក់ចោលមកវិញ។ បន្ទាប់មកនៅឆ្នាំ១៩៨៩ CDL Hotel ចាប់ផ្តើមបើកសម្ភោធ ព្រមទាំងបានចុះបញ្ចីរនៅហុងកុង និងបន្តទិញ Hotel ធំៗជាបន្តបន្ទាប់ គិតត្រឹម៧ឆ្នាំបន្ទាប់ពីនោះ ទិញបាន៦គម្រោង សរុបជា Hotel ជាង៦០កន្លែងនៅក្រោមការគ្រប់គ្រងរបស់​សម្ព័ន្ធក្រុមហ៊ុន​ដ៏ធំនេះ។

ទ្រព្យក្នុងដៃចេះតែកើន រហូតមកដល់ឆ្នាំ ១៩៩៤ ក្រុមហ៊ុន Hong Leong Group Malaysia បានទិញ​យក​ក្រុមហ៊ុន MUI Bank Berhad តាមរយៈក្រុមហ៊ុន Hong Leong Credit Berhad ប្រជែងនឹង​មហា​សេដ្ឋីធំៗនៅម៉ាឡេស៊ីជាច្រើន និងបានប្តូរ​ឈ្មោះថា Hong Leong Bank ក្រោមការគ្រប់គ្រងរបស់លោក          Quek Leng Chan ។

នៅឆ្នាំ ១៩៩៤ ដដែលនោះ លោក Hong Png បានលាចាកលោកទៅក្នុងវ័យ៨២ឆ្នាំ ដោយបន្សល់ទុក Hong Leong Group​ អោយកូនរបស់លោក Kwek Leng Beng កាប់កាប់បន្តជាមួយទ្រព្យសកម្ម ១៧០.៤​ពាន់​លានដុល្លារ មានសាខានៅ៧ប្រទេស ពិសេសចិន អាមេរិក ហុងកុង កម្ពុជា វៀតណាម ម៉ាឡេស៊ី និងសីង្ហបុរីសរុបជាង៣២៩សាខា​ កាលពីឆ្នាំ២០១៤ ៕

អត្ថបទដោយ ៖ នួន វណ្ណៈ

 

LEAVE A REPLY

Please enter your comment!
Please enter your name here