ឥណ្ឌូនេស៊ីកំពុងមានលាភ លក់ចេញគ្រាប់កាហ្វេបានកាន់តែថ្លៃជាងគេទៅកាន់ទីផ្សារពិភពលោក

0
1788

(ឥណ្ឌូនេស៊ី)៖ ឥណ្ឌូនេស៊ី ប្រទេសដែលដាំដុះ និងនាំចេញកាហ្វេច្រើនជាងគេលំដាប់លេខ៤លើលោក កំពុងមានលាភលក់ចេញគ្រាប់កាហ្វេបានកាន់តែថ្លៃជាងគេ និងមានទីផ្សារកាន់តែធំជាងគេ ខណៈតម្រូវការផលិតផលកាហ្វេពីប្រទេសនេះចេះតែបន្តកើនឡើង។

ក្នុងរយៈពេលប្រមាណជិតមួយទស្សវត្សមកនេះ តម្រូវការផលិតគ្រាប់កាហ្វេនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងប្រមាណជិត២ដង ខណៈតម្លៃក៏មានការកើនឡើងទ្វេដងដូចគ្នាដែរ ដោយសារតែគុណភាពផលិតផលគ្រាប់កាហ្វេ និងការប្រមូលទិញពីក្រុមហ៊ុនយក្សមួយចំនួន។

ផលិតផលគ្រាប់កាហ្វេ Arabica ឥណ្ឌូនេស៊ីភាគច្រើន ត្រូវបានទទួលទិញដោយក្រុមហ៊ុនលក់កាហ្វេលំដាប់ពិភពលោករបស់អាមេរិក Starbucks និងក្រុមហ៊ុនផលិតភេសជ្ជៈដ៏ល្បីរបស់អាមេរិកមួយទៀតឈ្មោះថា Keurig Green Mountain Inc ក្រៅពីនេះ ត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសជាដៃគូផ្សេងទៀត។


ការបន្តនាំចេញកាន់តែច្រើន និងតម្រូវការទីផ្សារគ្រាប់កាហ្វេឥណ្ឌូនេស៊ីកាន់តែខ្ពស់នេះហើយ បានជម្រុញឲ្យប្រទេសនេះឈរចំណាត់ថ្នាក់លេខ៤ ជាប្រទេសផលិត និងនាំចេញគ្រាប់កាហ្វេបានច្រើនជាងគេលើលោក តាមពីក្រោយប្រទេសប្រេស៊ីល វៀតណាម និងកូឡុំប៊ី។

កាលពីខែមុន តម្លៃទិញគ្រាប់កាហ្វេArabicaស្ងួនពីចំការកាហ្វេនៅតំបន់ Sumatra ផ្ទាល់បានកើនឡើងរហូតដល់ទៅ៥.៩០ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ដែលថ្លៃជាងតម្លៃលក់នៅលើទីផ្សារបច្ចុប្បន្នជិត២ដងឯណោះ៕

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here