អាថ៌កំបាំង ៤ យ៉ាងដែលធ្វើអោយក្រុមហ៊ុន TOYOTA ល្បីខ្លាំង

0
3661

Toyota ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេក្នុងពិភពលោក បង្កើតនៅឆ្នាំ ១៩៥៧ ដែលមានមូលដ្ឋាននៅ តូក្យូ ប្រទេសជប៉ុន ។ ក្រុមហ៊ុនយក្សជប៉ុនមួយនេះបានពង្រីកកេរ្ត៏ឈ្មោះរបស់ខ្លួនអោយល្បីខ្ទ័រខ្ទារទូទាំងពិភពលោក ក្លាយជាក្រុមហ៊ុនដែលក់រថយន្តដាច់ជាងគេលំដាប់លេខមួយទូទាំងពិភពលោក។

Business Cambodia សូមលើកយករឿងសម្ងាត់ ៥ ធ្វើអោយTOYOTA ល្បីខ្លាំង៖

១.ចក្ខុវិស័យវែងឆ្ងាយ


កែវភ្នែករបស់ TOYOTA តែងតែសម្លឹងមើលទៅផ្លូវថ្នល់ដែលមានរថយន្តកំពុងធ្វើដំណើរ ហើយព្យាយាមស្វែងរកអ្វីដែលថ្មីក្នុងការអភិវឌ្ឈន៏សម្រាប់បច្ចេកវិទ្យាថ្មីៗសម្រាប់យានយន្តរបស់ខ្លួន។ តួយ៉ាងដូចជាបច្ចេកវិទ្យា Hybrid របស់ម៉ូដែលរថយន្ត Prius កាលពី ៨ ឆ្នាំមុនដែល TOYOTA បានផលិតឡើងគឺមានគំនិតអភិវឌ្ឈន៏បច្ចេកវិទ្យាខ្លាំងមែនទែនជាមួយនិងធុងហ្គាសតម្លៃថោក ធ្វើអោយ TOYOTA អាចលក់រថយន្ត Prius បានរាប់លានគ្រឿងក្នុងរយៈមួយខែនោះ។

២.ទំនើបកម្មផលិតផល

គ្រប់ម៉ូដែលផលិតផលTOYOTAដែលដាក់លក់នៅលើទីផ្សារ អតិថិជនពិបាកនិងបដិសេធណាស់ ព្រោះតែគុណភាព ប្រណិតភាព និងភាពទាន់សម័យរបស់ផលិតផល TOYOTA ។ លើសពីនេះទៅទៀត TOYOTA មិនដែលស្គាល់ពាក្សថាចូលទីផ្សាយឺតពេល ឬផលិតផលមិនត្រូវចិត្តអតិថិជននោះឡើយ ពោលគឺមុននិងផលិតរថយន្តTOYOTAតែងតែដឹងច្បាស់ពីតម្រូវការទីផ្សា និង និន្នាការនៃបច្ចេកវិទ្យាមុនរួចទៅហើយ។

៣.ពេលវេលាផលិត

ក្រុមហ៊ុន TOYOTA នៅតែមានផ្នត់គំនិតសុទិដ្ឋិនិយម គឺ “អភិវឌ្ឈន៏ទៅមុខជានិច្ច” នេះក៏ប្រហែលជាក្រុមហ៊ុន TOYOTA មានជំនឿចិត្តថាខ្លួនជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាកម្រិតខ្ពស់មួយ ក្នុងចំនោមក្រុមហ៊ុនធំៗទាំងអស់ ។ អ្នកគ្រប់គ្រងក្រុមហ៊ុន TOYOTA មានទស្សនៈវិស័យថា យើងមិនដែលឈឺចាប់ជាមួយក្រុមហ៊ុនផ្សេងដែលអាចផលិតរថយន្តមួយគ្រឿងក្នុងរយៈពេល ៨ នាទីនោះទេ គឺយើងខ្វល់ត្រឹមថាតើយើងអាចផលិតរថយន្តក្នុងរយៈពេល៤នាទីដោយរបៀបណា”។

៤.ភាពសាមញ្ញ និង ផ្នត់គំនិតទូលំទូលាយ

ផ្នត់គំនិតរបស់ TOYOTA គឺមិនដែលគិតសោះឡើយថាខ្លួនជាក្រុមហ៊ុនធំជាងគេ ហើយខ្លួនមានឥទ្ធិពលទៅលើអតិថិជន ហើយមានប្រៀបលើគូប្រកួតណាមួយឡើយ គឺមានគំនិតត្រឹមថាពួកយើងអាចធ្វើបាន ជាមួយវិថីមួយផ្ទាល់ខ្លួនរបស់យើងប៉ុណ្ណោះ។ យើងតែងតែរៀនពីកំហុស របស់ក្រុមហ៊ុនដៃគូនានាដែលមានអាជីវកម្មប្រហាក់ប្រហែលយើង ក្នុងការអភិវឌ្ឈន៏ក្រុមហ៊ុន TOYOTA ទៅមុខប្រកបដោយជោគជ័យ៕

អត្ថបទដោយ ៖ Nen Sothy

LEAVE A REPLY

Please enter your comment!
Please enter your name here