ព្រែកជីកសិប្បនិមិ្មត្តឆ្លងកាត់ប្រទេសថៃនឹងត្រូវសាងសង់ឆាប់ៗ ដោយមានការគាំទ្រពីមហាយក្សចិន

0
81411

បន្ទាប់ពីមានការប្រជុំពិភាគ្សាសម្រេចជាច្រើនលើក និងអស់រយៈពេលជាច្រើនឆ្នាំមក ហើយម្យ៉ាងដោយមានការគាំទ្រមតិពីប្រជាជនថៃភាគច្រើន ជាលទ្ធផល ព្រែកជីកសិប្បនិមិត្តឬដែលគេហៅថាព្រែកជីកក្រា ជាផ្លូវទឹកសិប្បនិមិត្តសម្រាប់ឲ្យនាវាដឹកទំនិញធំៗអាចធ្វើចរាចរណ៍ឆ្លងកាត់បាន អាចនឹងត្រូវកសាងក្នុងពេលឆាប់ៗ ដោយមានការគាំទ្រពីគោលនយោបាយអន្តរជាតិរបស់មហាយក្សចិន ហៅថា One Belt, One Road។

តាមរបាយការន៍ចេញផ្សាយពីព័ត៌មាននានាបានឲ្យដឹងថា ព្រែកជីកក្រានេះអាចនឹងត្រូវចំណាយថវិកាក្នុងការសាងសង់ប្រមាណ ២៨ពាន់លានដុល្លារអាមេរិក និងត្រូវចំណាយពេល១០ឆ្នាំដើម្បីធ្វើការសាងសង់។ ចំណែកទំហំនៃព្រែកជីកនេះ​ ត្រូវបានគេបង្ហើបថា មានជម្រៅ២៥ម៉ែត្រ ទទឹង៤០០ម៉ែត្រ និងមានចំងាយ១០២គីឡូម៉ែត្រ ដែលត្រូវបានគេចាត់ទុកថា ជាសំណង់ដ៏មហិមារបស់ពិភពលោក។

ប្រសិនបើ គម្រោងផ្លូវទឹកសិប្បនិមិត្តរបស់ថៃមួយនេះអាចលេចចេញជារូបរាងឡើយមែន នោះព្រែកជីក្រា នឹងក្លាយជាព្រែកជីធំបំផុតលើស ព្រែកជីកប៉ាណាម៉ា ព្រែកជីកស៊ុយអេតនិងព្រែកជីកនានានៅលើសកលលោក។ លើសពីនេះទៅទៀត បន្ទាប់ពីព្រែកក្រាត្រូវបានសាងសង់រួចរាល់ នោះការធ្វើដំណើរតាមផ្លូវទឹក ការដឹកទំនិញនិងការធ្វើការដំណើរតាមផ្លូវទឹកនឹងកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលាជាច្រើនពីប្រព័ន្ធផ្លូវទឹកពង្រាងមួយនេះ។ ម្យ៉ាងវិញទៀត ការដឹកទំនិញផ្សេងៗមកពីប៉ែកអឺរ៉ុបនិងអាព្រិក មកតំបន់អាស៊ីនិងគោលដៅផ្សេងទៀតក៏នឹងអាចកាត់បន្ថយការចំណាយផ្សេងៗបានមួយកម្រិតថែមទៀត ដែលអាចធ្វើឲ្យតម្លៃទំនិញមានតម្លៃថោកទៅតាមនោះដែរ។


គួរជម្រាបជូនថា ប្រព័ន្ធផ្លូវទឹកដែលប្រទេសថៃកំពុងធ្វើការសិក្សានេះ គឺឆ្លងកាត់ពីសមុទ្រថៃទៅសមុទ្រ អាន់ដាម៉ាន់ មានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្ត ស៉ូរ៉ាត់ថានី។ បើគម្រោងមួយនេះត្រូវចេញជារូបរាងឡើងមែន ប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍យ៉ាងមហាសាលពីបណ្តាញផ្លូវទឹកមួយនេះ ជាពិសេសថៃនឹងអាចទាក់ទាញការដឹកជញ្ជូនតាមផ្លូវទឹកពីប្រទេសសឹង្ហបុរីបានយ៉ាងច្រើន។ មិនតែប៉ុណ្ណោះ គម្រោងផ្លូវទឹកសម្រាប់ឲ្យនាវាដឹកទំនិញធំៗឆ្លងកាត់មួយនេះ មានការគាំទ្រយ៉ាងពេញទំហឹងពីមហាយក្សចិន ព្រោះគម្រោងនេះស្ថិតនៅក្នុងកម្មវិធីអភិវឌ្ឍ One Belt, One Road ហើយនិងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចប្រទេសចិនផងដែរ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃការធ្វើដំណើរតាមផ្លូវទឹកនិងការដឹកទំនិញកប៉ាល់ធំៗ ត្រូវឆ្លងកាត់តាមកំពង់ផែរបស់ប្រទេសឹង្ហបុរីដែលជាផ្លូវទឹកនិងកំពង់ផែមានភាពមមាញឹកខ្លាំង ហើយត្រូវចំណាយពេលយូរក្នុងការធ្វើដំណើរ និងថវិកាច្រើនជាង៕

អត្ថបទដោយ៖ SOY-VUTHEA

LEAVE A REPLY

Please enter your comment!
Please enter your name here