OPEC និងប្រទេសផលិតប្រេងផ្សេងទៀតឯកភាពគ្នាបង្កើនទិន្នផលប្រេង ដើម្បីទប់កំណើនតម្លៃ

0
973
Credit: Google

ក្រុងវីយ៉ែន៖ ប្រទេសសមាជិកOPECនិងមិនសមាជិកOPEC បានយល់ព្រមរួមគ្នាបង្កើនការផលិតប្រេងឡើងតវិញ ដើម្បីការពាររក្សាតម្លៃប្រេងកុំឲ្យបន្តឡើងថ្លៃបន្ថែមទៀត។

អង្គការក្រុមប្រទេសនាំប្រេងចេញហៅកាត់ថា OPEC បានឈានទៅចុះកិច្ចព្រមព្រៀងបង្កើនការផលិតប្រេងនេះនៅក្នុងទីក្រុងវីយ៉ែនកាលពីថ្ងៃសៅរ៍ជាមួយនឹងប្រទេសរុស្ស៊ី  និងប្រទេសផលិតប្រេងផ្សេងទៀតដែលមិនមែនជាសមាជិកអង្គការOPEC។ ការឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដោយសារតែមានការលើកឡើងពីការព្រួយបារម្ភពីបញ្ហាតម្លៃប្រេងពីបណ្តាប្រទេសនាំចូលប្រេងនានាលើពិភពលោក។

រដ្ឋមន្រ្តីក្រសួងថាមពលរបស់អារ៉ាប៊ី សាអូឌីត គឺលោក Khalid al-Falih បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្កើនការផលិតប្រេងបន្ថែម១លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវបានរំពឹងថា នឹងធ្វើឡើងក្នុងពេលប៉ុន្មានខែបន្តបន្ទាប់ទៅមុខនេះ។ លោកបានលើកឡើងបន្ថែមថា តម្លៃប្រេងឆៅនឹងអាចមានស្ថេរភាព ប្រសិនបើប្រទេសដែលផលិតប្រេងធំៗដូចជាអារ៉ាប៊ី សាអូឌីត និង ប្រទេសរុស្ស៊ីបង្កើនការផ្គត់ផ្គង់នោះ។


ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងបង្កើនការផលិតប្រេងបន្ថែមនេះ មិនបានបង្ហាញពីទិន្នផលច្បាស់នៃប្រេងដែលត្រូវផលិតបន្ថែមនោះទេ ហើយអ្នកជំនាញទីផ្សារក៏នៅតែមិនប្រាកដថា តើប្រេងបន្ថែមនោះនឹងត្រូវបានបូមចេញចំនួនប៉ុន្មាននោះឡើយ៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here