ឧកញ៉ាលីយ៉ុង ផាត ចំណាយលុយជាង១០លាន$ អភិវឌ្ឍន៍សួនសត្វដ៏ធំជាងគេនៅស្រុកខ្មែរ

0
2396

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធ សួនសត្វភ្នំពេញសាហ្វារី (Phnom Penh World Safari) ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេស។

សួនសត្វភ្នំពេញសាហ្វារី គឺជាព្រៃកម្សាន្ដភ្នំពេញទី១ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា វិនិយោគសាងសង់ដោយ អិល វ៉ាយ ភី គ្រុប (LYP Group) ដែលមាន លោកឧកញ៉ា លីយ៉ុង ផាត់ជា ម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

សួនសត្វនេះ វិនិយោគអស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក ដែលជាសួនសត្វដ៏ធំដំបូងគេនៅកម្ពុជាដែលបានសាងសង់នៅលើផ្ទៃដីជាង ៦០ហិកតាក្នុងជំហានទី១។ សួនសត្វនេះហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុង និងក្រៅ អមជាមួយព្រៃឈើរាប់សិបហិកតា ជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។


សម្រាប់ការបង្កើតនូវសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ នឹងក្លាយជាកន្លែងទាកទាញទេសចរណ៍កម្សាន្ត សម្រាកលំហែលកាយ និងសម្រាប់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស បានមកកម្សាន្ត និងសិក្សាអំពីជីវិតរស់នៅនៃសត្វដ៏កម្ររបស់កម្ពុជាយើង។

សូមបញ្ជាក់ថា នៅតំបន់នេះក្រៅពីសួនសត្វសាហ្វារីថ្មី ក៏មានសណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនគោលទំនើប ពហុកីឡដ្ឋានជាតិ និងវិមានឈ្នះ-ឈ្នះដែលកំពុងសាសងសង់ជិតរួចរាល់ផងដែរ៕
អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

 

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here