ក្រុមហ៊ុន VISA ជំរុញឲ្យប្រជាជនកម្ពុជាងាកមកប្រើកាតអេឡិចត្រូនិច ជៀសវាងការប្រើប្រាស់លុយសុទ្ធ

0
2155

បច្ចុប្បន្នការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានការរីកចម្រើន ជាមួយនឹងការប្រើប្រាស់នៅបច្ចេកវិទ្យា ក៏កាន់តែមានសក្ដានុពលផងដែរ ។

ក្រុមហ៊ុន វីសា ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៥៨ ដែលមានទីតាំងចំនួន ៣៦លានកន្លែង និងមានអ្នកប្រើប្រាស់ប័ណ្ណ វីសាប្រមាណ ៣២ ពាន់លានកាត នៅជុំវិញពិភពលោក នាពេលបច្ចុប្បន្ននេះ។

AKP បានលើកឡើងថា ក្រុមហ៊ុនទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក VISA បានជំរុញឱ្យប្រជាពលរដ្ឋងាកមក ប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមកាតអេឡិចត្រូនិក ដើម្បីសម្រួល និងកាត់បន្ថយហានិភ័យក្នុងពេលប្រតិបត្តិការសាច់ប្រាក់ ខណៈដែលអ្នកប្រើប្រាស់ Visa Card នៅកម្ពុជា បានកើនឡើង ប្រមាណ ៦០ ភាគរយកាលពីឆ្នាំមុន។


ក្នុងនោះ លោកស្រី ជុំ ម៉ូនីកា ប្រធានគ្រប់គ្រងប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក វីសាកាតនេះបានផ្តល់នូវអត្ថប្រយោជន៍ និងភាពវ័យឆ្លាតដល់អ្នកប្រើប្រាស់មានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព ជាងការកាន់សាច់ប្រាក់សុទ្ធ ដាក់ក្នុងហោប៉ៅ ឬកាបូបនោះដោយមិនចាំបាច់ព្រួយបារម្ភ ពីការបាត់បង់ ឬ ចោរកម្មជាដើម។

លោកស្រីបន្តថា សេដ្ឋកិច្ចកម្ពុជាបាននឹងកំពុង​កើនឡើង ៧ភាគរយ ជិតពីទសវត្សរ៍ចុងក្រោយនេះ ដែលនេះជាក្តីរំពឹងថា និងមានការកើនឡើង នូវការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក មានការកើនឡើងផងដែរ ដោយក្នុងនោះ ទីផ្សារទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងយ៉ាងរឹងមាំ នៅក្នុងប្រទេសកម្ពុជា ដោយ ៦៥ ភាគរយជាចំណែកទីផ្សាររបស់វីសាកាត(VISA CARD ) ។

គាត់ក៏បានបន្ថែមដែរថា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ វីសា បានអនុវត្តន៍នូវគំនិតផ្តួចផ្ដើម ជាច្រើន ដើម្បីជួយពង្រីកការប្រើប្រាស់ការទូទាត់សាច់ប្រាក់ តាមរយៈប្រពន្ធ័អេឡិចត្រូនិក ក្នុងប្រទេសកម្ពុជា ដែលរួមមានការសហការជាមួយគ្រឹះស្ថានអង្គរ ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់សេវាវីសាកាត ក្នុងការទិញប័ណ្ណសម្រាប់ចូលទស្សនារមណីយដ្ឋានប្រសាទអង្គរវត្ត នៅខេត្តសៀមរាបផងដែរ។

ជាមួយគ្នានោះ អ្នកស្រី Manjit Kaur នាយិកាជាន់ខ្ពស់ នៃវិទ្យាស្ថានគោលការណ៍សាធារណៈរបស់វីសា បានលើកឡើងថា វីសា កំពុងកំណត់គោលដៅ ដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួន កាន់តែ មានភាពច្នៃប្រឌិតបន្ថែមទៀត ដូចជាការទូទាត់សាច់ប្រាក់ តាមការស្កេន QR Code និងការបង់ប្រាក់ តាមប្រព័ន្ធContactless Payment ជាមួយទូរស័ព្ទស្មាតហ្វូនក្នុងឆ្នាំនេះ នៅតាមបណ្តាហាងទំនិញនានា ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង ក្នុងការទិញ គ្រឿងសង្ហារិមថ្មីៗ យានជំនិះ ប្រេងឥន្ធនៈ ឬគ្រឿងទេសជាដើម ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here