លោក Tony Wagner៖ ជំនាញជោគជ័យទាំង៣ ពីសាស្រ្តាចារ្យសាកលវិទ្យាល័យ Harvard

0
2366

ការអប់រំគឺជាប្រភពដ៏សំខាន់ សម្រាប់អភិវឌ្ឍធនធានមនុស្សឲ្យមានប្រសិទ្ធភាព និងមានសក្តានុពលទៅលើទាំងវិស័យ ការងារនិងជំនួញ ក៏ជាការអភិវឌ្ឍគុណតម្លៃនៃជីវិត។

ប្រព័ន្ធអប់រំបច្ចុប្បន្ន ភាគច្រើនបានសិក្សាតែលើជំនាញដដែលៗ និងគ្រាន់តែជាទ្រឹស្តីដើម្បីជាការដឹកនាំផ្លូវសម្រាប់ឲ្យយើងដើរ ដូច្នេះហើយ យើងត្រូវតែខិតខំស្វែងរកនូវជំនាញណាមួយដែលយើងមាន និងចេះអភិវឌ្ឍសមត្ថភាពនោះដើម្បីដើរចេញពីពិភពលោក ដែលពោពេញទៅដោយ សកម្មភាពដដែលទាំងអស់នេះ។

ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោកមានរីកចម្រើន និងវិវត្តិយ៉ាងឆាប់រហ័ស ស្របពេលជាមួយនឹងសាលាបណ្តុះបណ្តាលភាគច្រើន ក៏ដូចជាវិស័យអប់រំនៅមិនទាន់ដើរទាន់សម័យកាលនៅឡើយ។ ទាំងអស់នេះ វាទាមទារឲ្យសិស្ស ត្រូវតែរត់តាមឲ្យទាន់នូវបច្ចេកវិទ្យា ដោយយកចិត្តទុកដាក់បំផុត។


នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យ Tony Wagner លោកជាអ្នកស្រាវជ្រាវជាន់ខ្ពស់ និងជានាយកនៃភាពជាអ្នកដឹកនាំ នៃសសាកលវិទ្យាល័យ Harvard ។

ដោយយោងតាម សៀវភៅ The Global Achievement Gap ដែលលោកបានសសេរ ដើម្បីបង្ហាញពីជំនាញមួយចំនួន ដែលជាកម្លាំងរុញច្រានឲ្យមនុស្សអាចមានការផ្លាស់ប្តួរ​ និងទាន់ពិភពលោកមួយនេះបាន។

១. ជំនាញក្នុងការដោះស្រាយបញ្ហា និងការគិតពិចារណា

ទោះបីជាអ្នកជាបុគ្គលិកការងារ ឬក៏ជាម្ចាស់អាជីវកម្ម សុទ្ធតែត្រូវជួបនូវបញ្ហាមិនថាតូច ឬធំទេ ហើយអ្វីដែលជាចាំបាច់នោះ ពួកគេត្រូវការមនុស្សដែលមានជំនាញក្នុងការដោះស្រាយបញ្ហា និងជំនាញក្នុងការគិតពិចារណា ដើម្បីស្វែងរកដំណោះស្រាយសបស្រព ជាជាងការកេចវេសពីបញ្ហា ហើយបន្ទោសដាក់គ្នា។

២. មានភាពរហ័សរហួន និងចេះសម្របខ្លួន

មនុស្សម្នាក់ៗគ្មានអ្នកណាមួយល្អឥតខ្ចោះនោះទេ ដូចច្នេះយើងត្រូវចេះចាប់យកជំនាញថ្មីៗ និងមានការសម្របខ្លួនទៅតាមគ្រប់ស្ថានភាព។ ត្រូវមានភាពរហ័សរហួនក្នុងការប្រើប្រាស់ជំនាញដែលមានស្រាប់ និងអភិវឌ្ឍវា ឲុ្យកាន់តែខ្លាំងឡើង។

៣. ការទទួលយកព័ត៌មាន ជាមួយនឹងការវិភាគ

បច្ចុប្បន្នពិភពលោក កាន់តែទំនើបដែលធ្វើឲ្យមនុស្ស កាន់តែមានភាពងាយស្រួលក្នុងការទទួលយកព័ត៌មានពីគ្រប់មជ្ឈដ្ឋាន តែអ្វីដែលសំខាន់ យើងត្រូវចេះគិតពីចារណា និងការវិភាគយ៉ាងត្រឹមត្រូវ ដើម្បីជាការទាញយកប្រយោជន៍ និងជាការចែករំលែកបន្ត ដែលជាការចូលរួមអភិវឌ្ឍទាំងអស់គ្នា៕

អត្ថបទ៖ វ៉ាត វឌ្ឍនា

 

LEAVE A REPLY

Please enter your comment!
Please enter your name here