សិង្ហបុរី គ្រោងនឹងឈប់ប្រើប្រាស់ក្រដាស់ប្រាក់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខនេះ

0
4960

(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរី បានបង្ហាញពីឆន្ទៈក្នុងឈប់ប្រើប្រាស់ក្រដាស់ប្រាក់ និងសែកនៅក្នុងទីក្រុងឲ្យបាន១០០ភាគរយ នៅឆ្នាំ២០២៥ខាងមុខនេះ។

លោក Ong Ye Kung រដ្ឋមន្ត្រីអប់រំ និងជាសមាជិកនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរីបានមានប្រសាសន៍ថា៖ រដ្ឋាភិបាលសិង្ហបុរីបានដាក់គោលដៅមិនមែនកាត់បន្ថយការប្រើប្រាស់ក្រដាស់ប្រាក់ និងក្រដាក់សែកនៅក្នុងសង្គមនោះទេ គឺគ្រោងនឹងឈប់ប្រើប្រាស់ទាំងស្រុងតែម្តងនៅឆ្នាំ២០២៥ខាងមុខនេះ ដោយជំនួសមកវិញនូវមធ្យោបាយទូទាត់ការចំណាយដោយប្រើប្រាស់លុយអេឡិចត្រូនិក និងតាមអនឡាញ (e-payment)។

លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់បន្ថែមទៀតថា ការទូទាត់សាច់ប្រាក់ដោយប្រើប្រាសបច្ចេកវិទ្យាអេឡិចត្រូនិកនេះ កំពុងក្លាយជារឿងដ៏ពេញនិយមសម្រាប់អ្នកធ្វើអាជីវកម្មតូចធំ ពិសេសនៅសិង្ហបុរី ក្នុងចំណោមអតិថិជន១០នាក់ មាន៨នាក់ហើយដែលយល់ដឹង និងប្រើប្រាស់ការចាយវាយលុយដោយប្រព័ន្ធអេឡិចត្រូនិកទាំងនេះ ហើយក្នុងចំណោមឈ្មួញជនជាតិសិង្ហបុរី៥នាក់ មាន៣នាក់ហើយដែលទទួលយកការទូទាត់លុយដោយប្រើប្រាស់ e-payment។


គួរជម្រាបផងដែរថា ប្រទេសសិង្ហបុរីមានចំនួនអ្នកទូទាត់សាច់ប្រាក់ដោយប្រើប្រាស់ក្រដាស់ប្រាក់ និងក្រដាស់សែកថយចុះជាប្រចាំ ដោយចំនួនអ្នកដកលុយពីចេញទូរATM បានថយចុះប្រមាណជាង៣០០ដុល្លារសិង្ហបុរី (២២១លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ៕

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here