សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ឬអគារ អាចជួយបង្កើនចំណូលដល់ម្ចាស់អគារ

0
7600

វិស័យអចលនទ្រព្យនៅកម្ពុជាមានការីកចម្រើនខ្លាំងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អគារពាណិជ្ជកម្ម អាផាមិត ខុនដូរ ត្រូវបានបោះទុនអភិវឌ្ឍន៍ជាបន្តបន្ទាប់។ តែធនធានមនុស្សក្នុងស្រុកដែលមានជំនាញលើវិស័យអចលនទ្រព្យនេះ នៅមានកម្រិតនៅឡើយ វាពិសេសសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដែលផ្តោតសំខាន់លើការគ្រប់គ្រងអគារធំៗ មានដូចជាអគារពាណិជ្ជកម្ម ខុនដូរ អគារការិយាល័យនៅឡើយ ។

លោក Jovany Antoio សហស្ថាបនិកក្រុមហ៊ុន CMS Property Management  ផ្តោតសំខាន់លើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ បានថ្លែងប្រាប់ Business Cambodia ថា មូលហេតុដែលខ្លួនឈានជើងចូលទីផ្សារអចលនទ្រព្យកម្ពុជា ដោយសារមានតម្រូវការខ្លាំងលើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ព្រោះសំណង់អគារពាណិជ្ជកម្ម ខុនដូរជាដើម មានការសាងសង់ជាបន្តបន្ទាប់ ហើយខ្លួនមានជំនាញ និងបទពិសោធន៍គ្រប់គ្រងអចលនទ្រព្យ ចង់ធ្វើការរួមចំណែកធ្វើឱ្យប្រសើរឡើងនៃវិស័យអចលនទ្រព្យនៅកម្ពុជា។

ស្ថាបិករូបនេះបន្តថា ក្រុមហ៊ុនឹងផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យស្តង់ដាមួយ ដើម្បីជួយដល់ម្ចាស់អគារឱ្យទទួលបានចំណូលច្រើនជាងមុន ថែទាំអគារបានល្អ និងជួយបង្កភាពងាយស្រួលដល់អតិថិជនផងដែរ។ មិនគ្រាន់តែគ្រប់គ្រងអគារនោះទេ តែយកចិត្តទុកដាក់ចំពោះអតិថិជនដែលប្រើប្រាស់អគារ ដោយផ្តល់ឱ្យពួកគេនូវសេវាកម្មជាចាំបាច់ មានដូចជាកាហ្វេ អាហារសម្រន់ សន្តិសុខ និងការធ្វើដំណើរជាដើម ដែលជាចំណុចពិសេស រឹងរឺតតែធ្វើឱ្យអ្នកស្នាក់នៅចង់បន្តនៅរយៈពេលយូរបន្ថែមទៀត ហើយទាំងនេះជាអ្វីដែលក្រុមហ៊ុនលោកផ្តល់ឱ្យម្ចាស់អគារ និងអតិថិជន។


លោកបានបញ្ជាក់ថា បញ្ហាចម្បងកើតមានចំពោះម្ចាស់អគារ ពួកគេមិនអាចថែរក្សាអគារដោយខ្លួនឯងបានល្អ ដូចជាក្រុមហ៊ុនជំនាញនោះទេ ព្រោះក្រុមហ៊ុនបានផ្តល់សេវាកម្មថែទាំ ដោះស្រាយអគារទាំងមូល ផ្ទៃក្នុងអគារ និងផ្នែកក្រៅ ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ដែលម្ចាស់អគារម្ចាស់ពិបាកធ្វើបាន។

ជាការកត់សម្គាល់ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ឬអគារស្នាក់នៅ ជាសេវកម្មមួយមានសារៈសំខាន់ដល់ម្ចាស់អគារ តាមរយៈការផ្តល់សេវាកម្មសំខាន់ជាច្រើនដែលម្ចាស់អគារមិនអាចធ្វើបាន រាប់ចាប់តាំងពីការមើលថែទាំអគារ និងផ្តល់សេវាកម្មល្អជូនអតិថិជនរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រើប្រាស់សេវាកម្មនេះ អាចឱ្យម្ចាស់អគារទទួលចំណូលច្រើន និងមានអតិថិជនស្នាក់នៅរយៈពេល ដោយសារការគ្រប់គ្រងបានផ្តល់សេវាកម្មមានវិជ្ជាជីវៈល្អ។

តាមលោកJovany ​ក្រុមហ៊ុនលោកក៏គ្រោងនឹងចេញគេហទំព័រមួយដើម្បីជួយដល់ម្ចាស់អគារ​នៅក្នុងការ​ស្វែងរក​ភ្ញៀវជួលអគារឬបន្ទប់របស់ខ្លួនផងដែរ​៕

 

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here