ធនាគារស្ថាបនា ចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយWestern Union

0
1415

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ធនាគារស្ថាបនា បានប្រកាសពីការចុះកិច្ចព្រមព្រៀងផ្តល់សេវាកម្មផ្ទេរប្រាក់ទូទាំងពិភពលោករបស់ Western Union

មកកាន់បណ្តាសាខារបស់ខ្លួនទូទាំងប្រទេស។ តាមរយៈសេវាកម្មនេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ និងទទួលប្រាក់បានយ៉ាងឆាប់រហ័សទូទាំងប្រទេសកម្ពុជា។


លោក KATO Norihiko ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនាបានមានប្រសាសន៍ថា៖ យើងមានសេចក្តីរីករាយ ដែលបានសហការជាមួយ Western Union ដែលអនុញ្ញាតឲ្យអតិថិជនរបស់យើងអាចតភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោករួមទាំងកម្ពុជាផងដែរ។

លោកក៏បានបន្ថែមទៀតថា ការផ្តល់ជូនដល់អតិថិជននូវភាពងាយស្រួល និងភាពជឿជាក់របស់ Western Union មានសារៈសំខាន់សម្រាប់យើង ហើយយើងក៏មានមោទនភាពក្នុងការពង្រីកវិសាលភាពសេវាកម្មរបស់យើង។ បច្ចុប្បន្ននេះ មានប្រជាជនកម្ពុជាប្រមាណជា១លាននាក់ កំពុងបម្រើការនៅឯក្រៅប្រទេស ដែលភាគច្រើនមាននៅឯប្រទេសថៃ។ ពលករកម្ពុជាជាច្រើនផ្សេងទៀត ក៏មាននៅតាមបណ្តាប្រទេសដូចជា៖ ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម…។

បើយោងតាមសៀវភៅកំនត់ត្រានៃការធ្វើចំណាកស្រុក និងការផ្ទេរប្រាក់របស់ធនាគារពិភពលោក(World Bank)នៅឆ្នាំ២០១៦ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានទទួលប្រាក់ពីបរទេសដោយមានចំនួន ០,៩ពាន់លានដុល្លារអាមេរិក។

លោក Atish Shrestha នាយកតំបន់ Western Union ប្រចាំតំបន់ឥណ្ឌូចិនបានមានប្រសាសន៍ថា៖ ប្រាក់ដែលបានផ្ញើដោយពលរដ្ឋកម្ពុជារស់នៅឯក្រៅប្រទេស ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ខណៈពេលដែលមានប្រជាជនកម្ពុជាកាន់តែច្រើន ស្វែងរកការងារធ្វើនៅក្រៅប្រទេស ដើម្បីរកប្រាក់ចំនូលមកចិញ្ចឹមគ្រូសាររបស់ពួកគេនៅឯស្រុកកំណើតវិញ។ ការប្តេជ្ញាចិត្តរបស់ពួកយើងគឺធ្វើយ៉ាងណាបន្ត និងពង្រីកវិសាលភាពនៃដំណើរការសេវាផ្ញើប្រាក់ពីក្រៅប្រទេស ក៏ដូចជានៅក្នុងប្រទេសឲ្យកាន់តែមានភាពងាយស្រួល។

លោក Shrestha បានបន្ថែមទៀតថា៖ យើងសូមស្វាគមន៍ធនាគារ ស្ថាបនា មកកាន់គ្រួសារ Western Union និងជឿជាក់ថាវិសាលភាពនៃបណ្តាញសាខារបស់ពួកគេ នឹងផ្តល់ភាពងាយស្រួលសម្រាប់សេវាផ្ទេរប្រាក់ទាំងក្នុងស្រុក និងក្រៅស្រុក។

ភាពជាដៃគូជាមួយនឹងធនាគារ ស្ថាបនា មិនត្រឹមតែអាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនបានប៉ុណ្ណោះទេ​​ ព្រមទាំងជួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសផងដែរ។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here