វិស័យសំណង់នៅកម្ពុជាបានផ្តល់ការងារដល់ប្រជាជនប្រមាណកន្លះលាននាក់

0
1275
រូបភាពពីក្រុមហ៊ុន Soma Construction

រាប់ចាប់តាំងពីឆ្នាំ២០១៦ រហូតមកទល់ពេល ទំហំនៃការវិនិយោគក្នុងវិស័យសំណង់ មានការកើនឡើងឥតឈប់ឈរ តួយ៉ាងវិស័យនេះ​បានផ្តល់ការងារជូនប្រជាជនប្រមាណកន្លះលាននាក់ បើគិតនាពេលបច្ចយប្បន្ន។

លោកសាស្ត្រាចារ្យ ទួស សាភឿន បានបង្ហាញនៅលើបណ្តាញសង្គមថា បច្ចុប្បន្នទីផ្សារក្នុងប្រទេសកម្ពុជា មានទុនវិនិយោគលើសំណង់មានជាង ៦ពាន់លានដុល្លា និងបានផ្តល់ការងារលើវិស័យសំណង់មានជាងកន្លះលាននាក់។

លោកបានបន្ថែមថា ជារាងរាល់ឆ្នាំ មានក្រុមហ៊ុនផលិតសំភារៈសំណង់ជាច្រើន ទូទាំងពិភពលោក បានខិតខំ បង្កើតម៉ូតជាច្រើន ប្រកបដោយការឆ្នៃប្រឌិត និងគុណភាពខ្ពស់ តំរូវចិត្តអតិថិជន ។


លោកបានបញ្ជាក់ផងដែរថា លំហូសាច់ប្រាក់ពីក្នុងប្រទេសទៅទិញសម្ភារៈសំណង់ពីប្រទេសគេមិនក្រោម២ពាន់លានដុល្លាបន្ថែមទៀតទេ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here