អ្នកនាង ឥត សុវណ្ណារី៖ ធ្លាប់ជាកម្មកររោងចក្រ ក្លាយជាម្ចាស់ហាងភីហ្សាខ្មែរដ៏ជោគជ័យ

0
1894

ដោយមើលឃើញនូវការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៃវិស័យធ្វើជំនួញ ដែលធ្វើឲ្យមនុស្សភាគច្រើន មានឱកាសក្នុងបង្កើត និងដឹកនាំអាជីវកម្មខ្លួនឯង។ ចំពោះសហគ្រិនភាពនេះ មិនមែនមានតែបុរសនោះទេដែលអាចដឹកនាំអាជីវកម្មបាន ចំណែកឯនារីក៏អាចធ្វើជាសហគ្រិនស្រ្តីដ៏ឆ្នើមបានដែរ ហើយពេលខ្លះអាចធ្វើបានល្អជាងបុរសទៅទៀត។

យើងសង្កេតឃើញថាបច្ចុប្បន្ន អតិថិជន ក៏ដូចជាយុវវ័យចូលចិត្តញាំអាហារបែបបរទេសដូចជាភីហ្សា ទើបធ្វើឲ្យអ្នកនាង ឥត សុវណ្ណារី មានគំនិតបើកហាង ភីហ្សារសជាតិបែបខ្មែរប្រកបទៅដោយភាពជោគជ័យ។

អ្នកនាង ឥត សុវណ្ណារី ជាស្ថាបនិក និងជាប្រធានគ្រប់គ្រងហាងភីហ្សាខ្មែរ Lucy Cone Pizza ដែលជាហាងផលិតភីហ្សារសជាតិបែបខ្មែរ និងមានលក្ខណះជាប្រភេទ ខូនភីហ្សា។


ដំបូងឡើយ អ្នកនា ឥត សុវណ្ណារី គឺជាកម្មកររោងចក្រកាត់ដេរធម្មតាម្នាក់ប៉ុណ្ណោះ ហើយអ្នកនាងក៏មិនគិតថាចង់ក្លាយជាសហគ្រិន និងចង់បង្កើតអាជីវកម្មអីដែរ។

ក៏ប៉ុន្តែអ្នកស្រីបានប្រាប់ពីមូលហេតុនៃការបើកអាជីវកម្មនេះថា៖ « ខ្ញុំធ្វើការងារយូៗទៅ អាយុក៏កាន់តែច្រើន ហើយខ្ញុំក៏មិនចង់ធ្វើការឲ្យគេអស់មួយជីវិតដែរ ហើយណាមួយដោយខ្ញុំស្រឡាញ់នូវការធ្វើនំបែបអឺរ៉ុប និងមានការជម្រុញទឹកចិត្តពីបងប្រុស ទើបខ្ញុំត្រូវសម្រេចចិត្តបើកហាងនេះឡើង»។

ក្នុងកំឡុងពេលដែលអ្នកស្រីកំពុងបម្រើការងារក្នុងរោចក្រ អ្នកនាងបានឆ្លៀតពេលចុងសប្តាហ៍ គឺមួយថ្ងៃអាទិត្យពេញដើម្បីទៅរៀនធ្វើនំទាំងអស់នោះ ដោយសារអ្នកស្រី ស្រឡាញ់ និងចូលចិត្តការធ្វើនំប្រភេទភីហ្សានេះខ្លាំងណស់។

ពេលដែលអ្នកនាង បានបង្កើតហាងភីហ្សានេះចេញជារូបរាងហើយ គាត់គិតថា នឹងមិនធ្វើភីហ្សាប្រភេទសំបែតដូចគេដូចឯងឡើយ គឺគាត់មានគំនិតច្នៃប្រឌិតដោយផលិតជាប្រភេទខូនភីហ្សា ដែលវាមាលក្ខណៈប្លែក ឆាប់រហ័ស និងមានភាពងាយស្រួលក្នុងការវេចខ្ជប់ផងដែរ។

ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ នំភីហ្សាដែលអ្នកនាងបានផលិតនោះ ជានំភីហ្សារសជាតិបែបខ្មែរសុទ្ធសាធ ដែលជាហេតុធ្វើឲ្យអតិថិជន ជាពិសេសសិស្សនិស្សិត មានការគាំទ្រយ៉ាងពេញទំហឹង។

ភាពជោគជ័យទាំងអស់នេះ វាបានកើតមានឡើងដោយការស្រឡាញ់ ចូលចិត្ត និងការតស៊ូគ្រប់បែបយ៉ាងទោះបីជាមមាញឹកនឹងការងារបែបណាក៏ដោយ អ្នកនាងសុខចិត្តឆ្លៀតពេលទៅរៀនធ្វើនំ រហូតក្លាយជាម្ចាស់ហាង និងសហគ្រិនស្រ្តីដ៏ឆ្នើមម្នាក់។ ហើយអ្វីដែលធ្វើឲ្យអ្នកនាងកាន់តែមានភាពជោគជ័យនោះ គឺការច្នៃប្រឌិត រិះរកនូវអ្វីដែលថ្មីៗ សម្រាប់បំពេញនូវតម្រូវការរបស់អតិថិជនបច្ចុប្បន្ន៕

អត្ថបទ៖ វ៉ាត វឌ្ឍនា

LEAVE A REPLY

Please enter your comment!
Please enter your name here