អ្នកឧកញ៉ា គិត ម៉េងប្រគល់ដីតម្លៃជាង៨លានដុល្លារជូន មូលនិធិគន្ធបុប្ផា

0
2679

អ្នកឧញ៉ា គិត ម៉េង កំពូលមហាសេដ្ឋីមួយរូបនៅកម្ពុជា មានតួនាទីជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមហ៊ុន The Royal Group  ដែលក្រុមហ៊ុនចំណោះឲ្យជិត៣០ បានប្រគល់ដី តម្លៃ ជាង៨លានដុល្លារអាមេរិក ជូន សម្តេច ហ៊ុនសែន ដើម្បីធ្វើជាកម្មសិទ្ធ របស់មូលនិធិ មន្ទីពេទ្យ គន្ធបុផ្ផា។

ថ្លែងនៅក្នុងឱកាសអញ្ជើញពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគម សម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១០​ ខែ មេសា ឆ្នាំ២០១៨នេះឲ្យដឹងថា សម្តេចបានមានប្រសាសន៍ថា អ្នកឧកញ៉ា គិត ម៉េង បានប្រគល់ ដីមួយ កន្លែងទំហំ១៣៧២ម៉ែត្រការ៉េ នៅជិតវត្តភ្នំរាជធានីភ្នំពេញ តម្លៃជាង៨លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិមូលនិធិគន្ធបុប្ផា។​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះឧកញ៉ា គិត ម៉េង ដែលពីមុន ខ្ញុំបានខ្ចីដីមួយផ្នែក ប្រមាណ១៣០០ម៉ែត្រការ៉េជាង ដែលឥឡូវ នេះតម្លៃដី នេះ ប្រមាណ ជាង៨លានដុល្លារសហរដ្ឋអាមេរិក ល្ងាចនេះឧកញ៉ា គិត ម៉េង ក៏បានប្រគល់ដីនោះ មកឲ្យ មូលនិធិនេះតែម្តង។ ហើយមូលនិធិក៏បានកាត់ទៅជាទ្រព្យសម្បត្តិរបស់មូលនិធិនេះ ហើយក៏ត្រូវ ផ្ទេរ មូលនិធិដែលផ្តល់ដោយឧកញ៉ា គិត ម៉េង នេះជាបណ្ណកម្មសិទ្ធិដីធ្លីរបស់មន្ទីរពេទ្យគន្ធបុប្ជា នេះជាផ្នែកដ៏សំខាន់មួយ»


គួរជម្រាបផងដែរថា ដីនោះ អ្នកឧកញ៉ា គិតម៉េង បានជួលឲ្យមន្ទីពេទ្យគន្ធបុផ្ផា រយៈពេល១៨ ឆ្នាំ ហើយ ដោយជួលក្នុងតម្លៃទាប។

LEAVE A REPLY

Please enter your comment!
Please enter your name here