មូលហេតុ៥យ៉ាងដែលធ្វើអោយការវិនិយោគលើដីធ្លីបរាជ័យរហូតបោសគូទខោ

0
5179

ការវិនិយោគគឺជារឿងដែលពិបាកសម្រាប់មនុស្សគ្មានឆន្ទះ គ្មានក្តីសុបិន គ្មានការតស៊ូ ដែល​មនុស្ស​ទូទៅ​មិនងាយនឹងជោគជ័យឡើយ លើវិស័យនិមួយៗ ។

បើយោងតាម ទំព័រ Facebookលោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  បានលើកឡើង ពីមូលហេតុ ចំនួន៥ ដែលធ្វើឲ្យការវិនិយោគដីធ្លីបរាជ័យ ក្នុងនោះរួមមាន៖ ​

១. មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ) ណាស់។


២. វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង ពោលគឺចេះតែតាមគេតាមឯង គ្មានគោលដៅ​ច្បាស់​លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សម្រាប់លោក លោកចូលចិត្តស្ទូច​ត្រីនៅកន្លែង​ដែល​គ្មានអ្នកស្ទូច។

៣. ទៅសំកុកចាំយូរពេក ៖ កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។

៤. ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង៖ ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។

៥. មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ៖ អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា?

LEAVE A REPLY

Please enter your comment!
Please enter your name here