មកស្គាល់លក្ខណៈសម្បត្តិ Xiaomi Redmi Note 5 ថាមពលថ្មតស៊ូបានមួយថ្ងៃពេញ

0
785

កាលពីថ្ងៃទី ១៤ ខែ មិថុនា នេះក្រុមហ៊ុន Xiaomi បានបញ្ចេញស្មាតហ្វូនថ្មីមួយរបស់ខ្លួនក្នុងកំឡុងពេលស្មាតហ្វូនគ្រប់ស៊េរី បណ្ដាក់គ្នាចេញ ពីមួយខែទៅមួយខែ ។

Xiaomi Redmi Note 5 មានរូបសម្បត្តិទាក់ទាញគួរសមដែរ ដែលអាចឲ្យអ្នកទិញយកមកប្រើប្រាស់បានទោះ ឥឡូវមានស្មាតហ្វូន ច្រើនម៉ូឌែលចេញបន្ដគ្នាក៏ដោយ ។

+ ផ្នែកខាងមុខ


ម៉ូឌែលនេះបំពាក់អេក្រង់ទំហំ ៥.៩៩ អ៊ីញ ប្រភេទកញ្ចក់ IPS LCD ជាមួយកម្រិតបង្ហាញរូបភាព ២១៦០ x ១០៨០ ភីកស៊ែល ជាមួយកាមេរ៉ា ១ គ្រាប់ខាងមុខទំហំ ១៣ មេហ្គាភីកស៊ែល ។

+ ផ្នែកម៉ាស៊ីន

សម្រាប់ផ្នែកម៉ាស៊ីនវិញ វាដំណើរការដោយ Android 8.0 (Oreo) មាន បន្ទះឈីបជាប្រភេទ Qualcomm Snapdragon 636 ជាមួយអង្គចងចាំក្នុងម៉ាស៊ីនទំហំ ៣២ ទៅ ៦៤ ជីហ្គាបៃ ហើយអាចបន្ថែមបានដល់ ១២៨ នឹងមានរ៉េម ៣ ជី ទៅ ៦ ជីហ្គាបៃដែរ ។

Redmi Note 5 មាន GPU Adreno 509, CPU Octa-core 1.8 GHz Kryo 260, នឹងមានថាមពលថ្មធំ ៤០០០ មីលីអំពែម៉ោងផងដែ ដែលអាចស៊ូបានមួយថ្ងៃពេញ សម្រាប់ការប្រើប្រាស់ច្រើន ។

+ ផ្នែកខាងក្រោយ

ម៉ូដខាងក្រោយនៃស្មាតហ្វូននេះ នៅតែមានភាពសាមញ្ញដ៏ដែល ដោយខ្លួនបានបំពាក់មកនៅកាមេរ៉ាភ្លោះមាន AI ជំនួយសម្រស់ ដែលមួយគ្រាប់ទំហំ ១២ មេហ្គាភីកស៊ែល នឹងមួយគ្រាប់ទៀត ៥ មេហ្គាភីកស៊ែល ដែលជួយឲ្យការថតរូបរបស់អ្នកចេញមកស្អាត ដូចជាកាមេរ៉ា Selfie អញ្ចឹងដែរ ព្រោះខ្លួនបានបំពាក់ AI ជំនួយរូបភាពមកជាមួយស្រាប់ ជាមួយ LED Flash នឹងបន្ទះស្គេនម្រាមដៃ ទៀតដែរ ។

គួរបញ្ជាក់ផងដែរ ម៉ូឌែលនេះ ក៏ជាស៊េរីចុងក្រោយ Note 5 របស់ Xiaomi ដែរ ហើយវាក៏មានលក់លើទីផ្សារហើយដែរ ។

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here