ដឹ លែនម៉ាក 271 បរិបទថ្មីនៃការរស់នៅបែបសម័យទំនើប

0
18736

ហ៊ុមព័ទ្ធទៅដោយគ្រឹះស្ថានសិក្សាទាំងជាតិ និង អន្តរជាតិ ព្រមទាំងបណ្តុំនៃធនាគារធំៗ គម្រោង ដឹ លែនម៉ាក 271 របស់ក្រុមហ៊ុន ជីប ម៉ុង លែន ជាប្រភេទគម្រោងដែលមានការ​អភិវឌ្ឍបែបចម្រុះ ដែលមានរួមបញ្ចូល ផ្សារទំនើបខ្នាតអន្តរជាតិ សណ្ឋាគារលំដាប់ផ្កាយប្រាំ ខុនដូទំនើប លំនៅដ្ឋានឯកជនលំដាប់ខ្ពស់ ដងវិថីអាជីវកម្ម ក្លឹបហាត់ប្រាណស្តង់ដារ សួនលំហែបៃតង​ និង សាលារៀនអន្តរជាតិ។

គម្រោង ដឹ លែន ម៉ាក ២៧១ មានច្រកចេញចូលធំៗ 5 អាចធ្វើដំណើរចេញចូលបានដោយងាយ និងមានផ្លូវថ្មើរជើងខ្វាត់ខ្វែងអាចឲ្យអ្នកធ្វើដំណើរថ្មើជើង ឬដើរហាត់ប្រាណបានដោយងាយមិនបារម្ភពីគ្រោះថ្នាក់ ឬប៉ះទង្គិចជាមួយ ម៉ូតូឬរថយន្តផ្សេងៗ និងមានសន្តិសុខយាម 24 ម៉ោងលើ 24 ម៉ោងដើម្បីធានាសុវត្ថិភាពអ្នករស់នៅក្នុងគម្រោង។ យើងមានសួនច្បារ វាលស្មៅនិងដើមឈើធំៗដែលធ្វើឲ្យមានទេសភាពបៃតងស្រស់បំព្រង មានបរិស្ថានល្អដែលធ្វើអោយអ្នករស់នៅក្នុងគម្រោងមានភាពស្រស់ស្រាយ​​ និង ការរស់នៅបែបទំនើប។


លើសពីនេះ គម្រោង ដឹ លែនម៉ាក 271​ មានផ្ទះចំនួន 6 ប្រភេទដូចជា៖ វីឡាឃ្វីន វីឡាឃ្វីន​ A វីឡាភ្លោះ វីឡាកូនកាត់ A  វីឡាកូនកាត់ B និង​ ហ្សបហោស៍ ដែលធ្វើការសាងសង់នៅលើទីតាំងដែលអំណោយផលដល់ការប្រកបអាជីវកម្មផ្សេងៗដូចជា ហាងលក់ទំនិញ ភោជនីយដ្ឋាន និងការិយាល័យជាដើម។ ហើយកាសាងសង់ប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពខ្ពស់ និងមានក្រុមវិស្វករជំនាញ ត្រួតពិនិត្យគុណភាព គ្រប់ដំណាក់កាលនៃការសាងសង់ ដើម្បីធានាស្តង់ដាបច្ចេកទេស និងគុណភាព។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទៈ 061/0718/081 997 888 ឬ​ចូលទៅ​កាន់ទំព័រ Facebook: Chip Mong Land ឬអាចអញ្ជើញមកកាន់ការិយាល័យលក់ដោយផ្ទាល់ ដែលមានអាសយដ្ឋានដូចខាងក្រោម៖

ការិយាល័យកណ្តាល៖ អគារលេខ 137B មហាវិថីម៉ៅសេងទុង ខណ្ឌចំការមន។​

ការិយាល័យលក់ ដឹ ផាក លែន 598៖ ផ្លូវ ជា សុផារ៉ា ចម្ងាយ 4 គីឡូម៉ែត្រពីរង្វង់មូលកាំកូ ស្ថិតនៅខាងស្តាំដៃ។

ការិយាល័យលក់ ដឹ លែនម៉ាក 271៖ ផ្លូវ 271 កែង 371។

ជីប​ ម៉ុង លែន ជឿជាក់ក្នុងការរស់នៅ

The Landmark 271

LEAVE A REPLY

Please enter your comment!
Please enter your name here